ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត

ខ្ញុំព្រះករុណាខ្ញុំ សុំផ្ញើជូនព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ជាពិសេសបងប្អូន ដែលរស់នៅទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ថ្ងៃនេះគឺ ខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវមានការចាំបាច់ដើម្បីនឹងផ្ញើសារសម្លេងជូនបងប្អូនបន្ថែមទៀត បន្ទាប់ពីការ បិទនូវទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល យើងបានសង្កេតឃើញថា ចរាចរណ៍មនុស្សនៅតែ បន្តមានតទៅទៀត ដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់ សាជាថ្មីម្តងទៀត សម្រាប់ពលរដ្ឋរបស់យើង ពេលនេះនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណាគឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅទីកន្លែងនោះ ក្នុងរយៈពេល ១៤ ថ្ងៃ។ ករណីនេះគឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ។ ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទ្រាំទ្រនូវការលំបាកក្នុងរយៈពេលដែលប្រទេសជាតិរបស់យើងជួបការលំបាក។ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ជូនថា ប្រសិនបើ ១៤ ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍ មិនថយចុះ ខ្ញុំព្រះករុណាខ្ញុំ នឹងអូសបន្លាយពេលនៃការបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ អាចនឹងបិទខេត្តមួយចំនួនទៀត យោងទៅលើការចាំបាច់។ ប្រសិនបើគ្មានកិច្ចសហការពីសំណាក់ប្រជាពលរដ្ឋទេ យើងពិបាកនឹងទទួលជោគជ័យ ហើយប្រសិនបើគ្មានការអនុវត្តដ៏ម៉ឹងម៉ាត់ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសនគរបាល និងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទេនោះ នឹងយើងមិនអាចទទួលជោគជ័យបានទេ។ ដូច្នេះខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់…