សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប

ការជួបជុំបង្ហាញការរាប់អានចំពោះប្រជាជនក្នុងស្រុក ខ្ញុំ​ព្រះករុណាខ្ញុំ និងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ជាដំបូងនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណា ខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ក៏ដូចជាសម្ដេចព្រះវររាជមាតាជាតិខ្មែរ  ដែលព្រះអង្គទាំងទ្វេមានព្រះរាជបណ្ដាំតាមរយៈខ្ញុំព្រះករុណា ខ្ញុំទូលប្រគេនចំពោះព្រះសង្ឃព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលរស់នៅឯនាយសមុទ្រ នេះគឺជាព្រះរាជបណ្ដាំរបស់ព្រះអង្គដែលសូមទទួលការស្រលាញ់ពីព្រះអង្គទាំងទ្វេ។ ជាថ្មីម្ដងទៀត ថ្ងៃនេះខ្ញុំព្រះករុណា ខ្ញុំបានជួបជាមួយនឺងបងប្អូន បន្ទាប់ពីការជួបនៅឯ ហ្សឺណែវ កាលពីខែកក្កដា ឆ្នាំ២០១៩។ ពេលនោះយើងជួបគ្នាផ្ទួនៗ ថ្ងៃ ២៣ តុលា ២០១៨ យើងជួបគ្នាម្ដងនៅ ហ្សឺណែវ ហើយចូលមកដល់ ខែ កក្កដា ឆ្នាំ២០១៩ យើងជួបគ្នាម្ដងទៀត។ ដោយសារ កូវីដ-១៩ យើងអាក់ខានពីពេលនោះរហូតមកដល់ពេលនេះ។ គម្រោងដើមរបស់យើងកាលពីមុននេះ គឺខ្ញុំព្រះករុណាខ្ញុំគ្រោងមកកាន់ Davos គឺនៅខែមករា។ ប៉ុន្តែ ពេលនោះនៅតំបន់អឺរ៉ុប មានការវាយប្រហារអំពីមេរោគបំប្លែងថ្មី Omicron។ អញ្ចឹងខាងផ្នែករៀបចំវេទិការសេដ្ឋកិច្ចពិភពលោក ស្នើសុំពន្យាពេលហើយគេក៏បានកំណត់កាលបរិច្ឆេទថ្មីគឺថ្ងៃ ២២-២៧ (ខែឧសភា)។ គាប់ជួនពេលនោះគឺកំពុងតែចរចាអំពីកម្មវិធីនៃការប្រជុំ អាស៊ាន-អាមេរិក។ ការពិភាក្សាលើកទីមួយនោះគ្រោងធ្វើថ្ងៃទី ១៩-២០ ខែឧសភា។ អញ្ចឹងខ្ញុំព្រះករុណា ខ្ញុំពេលនោះគិតថាបើប្រជុំថ្ងៃ ១៩-២០ (ហើយ)…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីផ្ទេរសាលា កុមារ ពិការ ភ្នែក និង គ ថ្លង់ ពីអង្គការ គ្រួសារថ្មី ទៅ ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម លោកជំទាវ លោក លោកស្រី កូនៗ ចៅៗ ដែលជាកុមារគ-ថ្លង់ ជាទីស្រលាញ់! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបគ្នាសាជាថ្មីម្ដងទៀត នៅក្នុងឱកាស នៃការផ្ទេរការគ្រប់​គ្រងសាលា ពី(សាលា)កុមារពិការភ្នែក និងគ-ថ្លង់ នៃគ្រួសារថ្មី ឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវ នៃក្រសួងអប់រំ យុវជន និងកីឡា។ អភ័យទោស ចំពោះភាពរអាក់រអួល នៃពេលវេលា ខ្ញុំអរគុណជាមួយនឹងការចូលរួមរបស់លោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ក៏ដូចជា អគ្គរដ្ឋទូត នៃព្រះរាជាណាចក្រថៃ និងប្រិយមិត្តបរទេសទាំងឡាយ ដែលបានមកកាន់ទីនេះ។ ខ្ញុំក៏សូមអភ័យទោសផងដែរ អំពីភាពរអាក់រអួល នៃពេលវេលារបស់ខ្ញុំ ដែលមុននេះ ខ្ញុំបានកំណត់យកថ្ងៃទី ២ កក្កដា ២០១៩ គឺជាថ្ងៃទទួល(ផ្ទេរ) គឺនៅថ្ងៃស្អែក ប៉ុន្តែ ដោយសារតែមានការជូនដំណឹងពីទីក្រុងហ្សឺណែវថា ឆ្នាំនេះកម្ពុជានឹងអានសុន្ទរកថាបើកសន្និសីទនៅក្នុងក្របខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក។ អញ្ចឹងទេ ខ្ញុំក៏បានស្នើសុំប្ដូរកម្មវិធីនេះ ទៅថ្ងៃទី ៨ កក្កដា វិញ ប៉ុន្តែ លោក Arminjon ក៏បានបញ្ជាក់ថា មិត្តភក្តិ…