សេចក្តីដកស្រង់សង្កថា ក្នុងពិធីកាត់ប្ញសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផល ក្នុងវត្តព្រែកប្រា

ជ្រើសរើសពេលខ្នើតល្អជាងរនោច សម្រាប់បញ្ចុះ និងកាត់ឫសសីមា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួម ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យ ក៏ដូចជាសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលផ្សេងទៀត នៅក្នុងទីអារាមវត្តព្រែកប្រារបស់យើងនេះ។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណៈ​កម្មាធិការអាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសសប្បុរសជនដែលបានចូលរួមកសាងនូវ​ទី​អារាម ព្រះវិហារ និងសមិទ្ធផលផ្សេងៗទៀត ដែលថ្ងៃនេះ យើងនឹងកាត់ឫសសីមា ហើយ​សម្ពោធដាក់ អោយប្រើប្រាស់។ ពិតណាស់ថា ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ កំណត់ត្រឹមតែពីរវត្តតែប៉ុណ្ណោះ (ដើម្បីចូលរួម) កាត់ឫសសីមា។ ជាការ​គាប់ជួនដែលឯកឧត្តម អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានទៅជួប ខ្ញុំ​ព្រះករុណាខ្ញុំ ដើម្បីសុំអោយ​មានការមកកាត់ឫសសីមានៅវត្តនេះ ហើយក៏បានរើសចំថ្ងៃ ១២ កើត ខែ មាឃ មុនពេលមាឃបូជាមកដល់។ តាមទម្លាប់របស់ ខ្ញុំព្រះករុណាខ្ញុំ មានវិធីជ្រើសរើសការ​ធ្វើបុណ្យ​ធ្វើ​ទាន។ យកខ្នើត? មិនយករនោចទេ។ អានេះត្រូវជឿខ្លះផង អាហ្នឹងគេថា អាគមន៍ផ្សំអាយូស។ អញ្ចឹងទេ យើង ១២ កើត…