ការដកស្រង់សេចក្តីអធិប្បាយ ពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិតសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិតសភាចារ្យ

ក្នុងវ័យ ២០ ឆ្នាំ រាជបណ្ឌិតសភា មានវឌ្ឍនភាពច្រើន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួម ដើម្បីបំពាក់ជូនសម្រាប់បណ្ឌិតសភា​ចារ្យថ្មី​ចំនួន ៤ រូប គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម ហ៊ីង ថូរ៉ាស៊ី ​និងឯកឧត្តម ចាន់ សំណព្វ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ នៃបណ្ឌិតសភាចារ្យ ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរជាមួយនឹងគោរមងារថ្មី ក៏ដូចជាការតែងតាំង​តួនាទី​ថ្មី​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធាន និងអនុប្រធានពីររូបទៀត គឺឯកឧត្តម ហង់ ជួន​ណា​រ៉ុន ក៏ដូចជា ឯកឧត្តម សុខ ទូច។ ជាមួយគ្នានេះ ក៏សូមអបអរសាទរ ចំពោះការតែងតាំងជាអនុប្រធានរាជបណ្ឌិតសភារបស់បណ្ឌិតសភាចារ្យ ចាន់ សំណព្វ។ ចំណុចនេះ ខ្ញុំក៏គួរតែរំលឹកបន្ដិច​ និងក៏សូមអភ័យទោសពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធាន ហើយដែលពេលនេះ ក៏ត្រូវបានមកធ្វើជាទីប្រឹក្សារបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះ…