សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ថ្ងៃទី១)

សំណួរសំណេះសំណាលពីនេះពីនោះ សុខសប្បាយទេទាំងអស់គ្នា? ឥឡូវសួរសំណួរសិន មកនេះបាន ១៤ លើកហើយ ហើយលើកនេះ លើកទី ១៥ ចង់សួរថា អ្នកដែលធ្លាប់ជួបពូ អ៊ំ តា មានប៉ុន្មាននាក់ទៅដែលធ្លាប់បានជួប លើកដៃទៅមើល? (ច្រើនដែរតើ )។ ឥឡូវសួរមួយមិនថាអៀនខ្មាសអីទេ តើតាចាស់ច្រើន ឬនៅក្មេង? ហើយឥឡូវចង់សួរមួយទៀត ទាំងអស់គ្នានៅទីនេះ បានចាក់វ៉ាក់សាំងហើយមានប៉ុន្មាននាក់ទៅ? ឥឡូវសួរអ្នកមិនបានចាក់មានប៉ុន្មាននាក់ទៅ?ព្រោះអញ្ចេះបានជាសួរសំណួរហ្នឹង ព្រោះដំណាក់កាលដំបូងគ្រូពេទ្យរបស់យើងក៏មិនច្បាស់ អ្នកត្រូវចាក់ក៏ខ្លាច អញ្ចឹងគឺមានការ​ស្ម័គ្រចិត្តឲ្យចាក់ និងគ្រូពេទ្យមិនឲ្យចាក់។ អញ្ចឹងចំណុចនេះមានការយល់ច្រឡំ គឺជំងឺហឺតមិនអាច​ចាក់បាន​ទេ​ អញ្ចឹងដោយសារអតីតកាលពីក្មេងមានជំងឺហឺត ឥឡូវនេះអត់ហឺតទេ។ គេហាមឃាត់ថាមនុស្សហ្នឹងកំពុងតែហឺត ​ទើបមិនអាចចាក់ ប៉ុន្ដែបើមានប្រវត្ដិធ្លាប់ហឺតពីមុន តែឥឡូវអត់ហឺតទេក្នុងពេលវេលាដែលចាក់ហ្នឹង អញ្ចឹង​អាចចាក់បាន។ ហ្នឹងសុំសួរសំណួរទាក់ទងនឹងវ៉ាក់សាំងនេះ។ ឥឡូវចាក់ដល់ដូសទីប៉ុន្មានហើយ ?(៥) មើលអ្នកចាក់ដល់ទី ៥ បានប៉ុន្មាន? ហើយអ្នកណាចាក់បានដល់ដូសទី ៤? អញ្ចឹងបន្ដចាក់អាទីដូស ៥ ទៀតណា ព្រោះកូវីដ-១៩ មិនទាន់ទៅណាទេ មានតែវ៉ាក់សាំងទេជាអាវក្រោះការពារខ្លួន ហើយការអនុញ្ញាតឲ្យចាក់អាទី ៦ សុំចាក់ទៀតចុះ ព្រោះជំងឺកូវីដ-១៩…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! បញ្ហាជាមួយក្បាលមីក្រូនិយាយ និងការចាក់ភ្លេងគោរពទង់ជាតិនៅកំពង់ចាម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដោយនៅមុនពេលចូលឆ្នាំថ្មី ដែលនឹងមកដល់ក្នុង ៤ ថ្ងៃខាងមុខនេះ។ យើងបានប្រារព្ធពិធីមួយ សម្រាប់ការចែកសញ្ញាបត្រ ចំពោះនិស្សិតជាជ័យលាភី ចំនួន ៣.១៨៧ នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ … (ដកក្បាលមីក្រូដែលលឺសម្លេងរំខានចេញ) ​ថ្ងៃក្រោយបទពិសោធន៍ ដើម្បីកុំអោយវាមានបញ្ហា យើងគួរតែឡើងមកសាកធ្វើតេស្ត បើមិនអញ្ចឹងទេវានៅដដែលៗ។ រឿងហ្នឹង បើបានជាជ្រុលនិយាយអញ្ចឹងហើយ និយាយតែម្តង។ ខ្ញុំជាមួយខេត្តកំពង់ចាមពីមុនមិនដឹងយ៉ាងម៉េច? ទៅដល់ឆុងតែជាមួយនឹងក្បាលមីក្រូ។ ក្បាលមេក្រូគេនៅខេត្តដទៃទៀត គេនិយាយបាន ក្បាលមីក្រូខេត្តកំពង់ចាមមួយនិយាយអត់បាន​? បន្ថែមទៅលើនោះ បើថាគោរពទង់ជាតិ គោរពមិនដែលចេញទេ ដែលខ្ញុំធ្លាប់និយាយថា ចាក់ភ្លេងគោរពទង់ជាតិចេញ “ឱ! ស្នេហ៍​មាសបង” …។ ជិតចូលឆ្នាំ រកមនុស្សធ្វើការមិនបាន ជាទម្លាប់ សល់តែប៉ុន្មានថ្ងៃទៀតទេ យើងនឹងចូលឆ្នាំ ហើយប្រហែលជាស្អែក ខានស្អែកហ្នឹង…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ចាក់អង្រែលើ

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានធ្វើពិធីជួបជុំសាជាថ្មីម្ដងទៀត ជាមួយកម្មករ/ការិនីរបស់យើង នៅតំបន់ចាក់អង្រែ ប៉ុន្តែដោយសារនៅទីនោះ មិនមានទីធ្លាទូលាយសម្រាប់ជួបជុំ យើងក៏ប្រើប្រាស់ នូវ មហាវិថីលេខ ៦០ ម៉ែត្រនេះ ដើម្បីធ្វើពិធីជួបជុំជាមួយនឹងកម្មករចំនួនជាង ១៣.០០០ នាក់​។ ភ្ជុំបិណ្ឌប្រព្រឹត្តដោយសន្តិភាព សុវត្ថិភាព ថ្ងៃនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាពិតជាទទួលបាននូវការរីករាយបន្ទាប់ពីភ្ជុំបិណ្ឌ។ ហើយភ្ជុំបិណ្ឌឆ្នាំនេះ ក៏បានប្រព្រឹត្តទៅក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្ដិភាព សុវត្ថិភាពទាំងស្រុង។ អ្វីដែលជន បរ ទេសមួយរូបបានប្រកាសប្រាប់ទៅជនជាតិរបស់ខ្លួនថា អោយមានការប្រុងប្រយ័ត្នអំពីសន្ដិសុខរបស់កម្ពុជា មិនត្រូវបានកើតទេ។ ផ្ទុយទៅវិញ សង្រ្គាមនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក វាស្ទើរតែជិតដល់ទីកន្លែងរបស់វាទៅហើយ បើយោងទៅលើ អ្វីដែលជាភាពតានតឹង(រវាងប្រទេសទាំងពីរ) ប៉ុន្តែសម្រាប់កម្ពុជា មិនដូច្នេះទេ ប្រជាជនកម្ពុជាមិន ចាញ់ បោកជនណាទាំងអស់ ក្រៅតែពីការជឿជាក់លើខ្លួនឯង។ សមត្ថភាពផ្ទាល់របស់ប្រជាជនកម្ពុជា ទៅលើ ការការពារសន្ដិសុខជាតិ ទៅលើការការពារនូវសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ពិតជា មានពិតប្រាកដ។…