សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែនក្នុងពិធីសម្ពោធអគាររដ្ឋបាលគយនិងរដ្ឋាករ ព្រមទាំងសាលាជាតិគយ និងសារមន្ទីរគយ

ប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិ និងសារមន្ទីរគយ ថ្ងៃនេះ ជាមួយនឹងព្រះពិរុណកំពុងតែប្រោះព្រំនៅក្នុងខែមិគសិរ ដែលជារឿងចំឡែកបន្ដិចត្រង់ថា ខែនេះហើយ នៅ​ភ្លៀងបន្ត … ប៉ុន្តែគឺជាការទស្សន៍ទាយត្រូវរបស់ផ្នែកឧតុនិយម ដែលថានឹងមានភ្លៀងធ្លាក់ គាប់ជួនជាមួយនឹង​ថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល អគារសាលាជាតិគយ និងសារមន្ទីរគយ។ យើងកំពុងឈរនៅទីកន្លែងមួយ ដែលពីមុននេះស្ថិតនៅក្នុងស្ថានភាពស្ងាត់ជ្រងំ ឬក៏មានភាពរខេករខាក។ ឥឡូវ អគារ ៣៥ ជាន់ កំពុងតែបង្ហាញខ្លួនជាការរួមចំណែកសម្រាប់ផ្នែកអចលនទ្រព្យ ឬក៏អាចថាជាការរួមចំ​ណែកធ្វើឱ្យទីក្រុងនេះកាន់តែមានការរីកចម្រើន។ អម្បាញ់មិញ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើរបាយការណ៍សព្វគ្រប់ទាក់ទិនទៅនឹងដំណើរវិវឌ្ឍន៍នៃផ្នែកគយ  រដ្ឋាកររបស់យើងតាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់ពេលនេះ … មុននឹងខ្ញុំនិយាយទៅដល់(ថ្ងៃបង្កើតគយនៅកម្ពុជា ក្នុងចំណោម) អគារដែលយើងសម្ពោធ ៣ គឺ អគាររដ្ឋបាល ដែលមាន ៣៥ ជាន់នេះ មានដល់ទៅ ៤៤.៤២៣ ម៉ែត្រការ៉េ សាងសង់អស់ទឹកប្រាក់ចំនួន ៣៣.៥០០.០០០ ដុល្លារសហរដ្ឋអាមេរិក និងអគារសាលាជាតិគយ សាងសង់អស់ទឹកប្រាក់ ១៤.៥០០.០០០ ដុល្លារសហរដ្ឋអាមេរិក និងអគារសារមន្ទីរគយ ដែលការជួសជុលកែលំអ អស់ ៣៨០.០០០…