សេចក្តីដកស្រង់ប្រសាសន៍តាមប្រព័ន្ធសារអេឡិកត្រូនិក ស្តីពីករណីចាំបាច់នៃការធ្វើចត្តាឡីស័កបង្ការការឆ្លងរាលដាលជំងឺ កូវីដ១៩

ចត្តាឡីស័កជាផ្នែកដ៏សំខាន់នៃជោគជ័យក្នុងការប្រយុទ្ធនឹង COVID-19 ជាង ១០ ខែកន្លងមក ជម្រាបជូនឯកឧត្តម ម៉ម ប៊ុនហេង និងសហការីក្នុងគណៈរដ្ឋមន្រ្តី ជាពិសេសចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឬមន្រ្តីដែលពាក់ព័ន្ធជាមួយនឹង COVID-19 កំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធទៅនឹងដំ​ណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រីមកកាន់កម្ពុជា។ កាលពីម្សិលមិញនេះ ឯកឧត្តម ប្រាក់ សុខុន បានជួបតាមទូរស័ព្ទផ្ទាល់ជាមួយនឹងឯកឧត្តមរដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលគាត់កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យឯទីក្រុង Budapest (ប្រទេសហុងគ្រី)។ គាត់បានសុំអធ្យាស្រ័យអំពីផលប៉ះពាល់មកដល់យើង (ហើយគឺដោយសារតែ)មកពីខ្លួនគាត់ធ្វើតេស្ដមិនមាន COVID-19 នោះទេ ទើបគាត់ចេញមកទស្សនកិច្ច។ ឯការឆ្លងនេះទៀត ​ប្រពន្ធគាត់ កូនទាំង ២ រួមទាំងអ្នកធ្វើដំណើរ អត់មានបញ្ហាអ្វីទាំងអស់ (គ្មានរោគសញ្ញា COVID-19) តែចម្លែកតែគាត់ម្នាក់។ តាមរយៈឯកឧត្តម ប្រាក់ សុខុន (ខ្ញុំ)ក៏បានផ្ដាំផ្ញើមកសួរសុខទុក្ខចំពោះគាត់។ ច្បាស់ណាស់ថា COVID-19 បានកើតមានចំពោះរដ្ឋមន្រ្តីការបរទេសហុងគ្រី។ ដូច្នេះ យើងនៅកម្ពុជា មកដល់ពេលនេះ ក្រសួងសុខាភិបាលបានខិតខំធ្វើតេស្ដរហូតដល់ជាង ៨០០ នាក់ … រាប់ទាំងកូនប្រពន្ធ និងអ្នកដែលមានការពាក់ព័ន្ធ ហើយក៏ដាក់ឱ្យធ្វើចត្តាឡីស័ក។ ការធ្វើចត្តាឡីស័ក…