ដកស្រង់ប្រសាសន៍ សារសំឡេងរម្លឹកដល់មន្រ្តីរាជការទាំងអស់ដែលពុំទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩

  ខ្ញុំសូមផ្ញើជូនសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន, ឯកឧត្តម លោកជំទាវ អភិ បាលខេត្ត រាជធានីខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ! ទោះបីថ្ងៃនេះខ្ញុំមានសម្លេងស្អកបន្តិច​ បន្ទាប់ពីការហាត់ប្រាណពេលល្ងាចក៏ដោយ តែខ្ញុំមានការចាំបាច់ ដើម្បីនិយាយទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការស៊ីវិល គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ទាំងអស់ឲ្យបានជ្រាបថា ដំណើរការចាក់វ៉ាក់សាំងកំពុងតែបាននិងកំពុងធ្វើទៅលើកងកម្លាំងប្រដាប់អាវុធ និងធ្វើទៅលើមន្ត្រីរាជការស៊ីវិល នៅក្នុងក្របខណ្ឌទូទាំងប្រទេស​។ កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងយុទ្ធពលខេមរភូមិន្ទ (ត្រូវ)បានដឹកនាំ និងបញ្ជាផ្ទាល់ក្នុងដំណើរការចាក់វ៉ាក់សាំង នៅទូទាំងកងទ័ព ដោយសម្តេចពិជ័យសេនា ទៀ បាញ់។ ឯលទ្ធផលមកដល់ពេលនេះ កងទ័ពស្ទើរតែ ១០០% ទៅហើយ ដែលបានចាក់វ៉ាក់សាំងដូសទី ១ ហើយប្រហែលជាជិត ៧០% ទៅ ៨០% ទៅហើយ ដែលបានទទួលនូវដូសទី ២។ កម្លាំងនគរបាលរបស់យើងមួយចំនួន ក៏ត្រូវបានចាក់ទៅដោយកងទ័ព និងមួយចំនួនទៀត ទៅបានចាក់ដោយស៊ីវិល។ កន្លងមកថ្មីៗនេះ យើងដំណើរការចាក់វ៉ាក់សាំងសម្រាប់មន្ត្រីរាជការនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ យើងបានឃើញមនុស្ស ២…