សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ស្តីពី ការតែងតាំងឥស្សរជនក្នុងក្របខណ្ឌនយោបាយ

សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,ឯកឧត្តម លោកជំទាវ លោក លោកស្រី,បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់, ជាដំបូងខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោសដោយសារសម្លេងរបស់ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបានស្អកបន្តិច។ ដោយសារតែព្រឹកនេះ ខ្ញុំព្រះករុណាខ្ញុំ វាយកូនហ្គោល។ ដូច្នេះ បន្ទាប់ពីធ្លាក់ Calories មួយចំនួន នឹងធ្វើឲ្យសម្លេងស្អក។ យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ ចេញសារនេះ ដើម្បីទូលប្រគេនជាពិសេសជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលធ្វើកិច្ចការនៅក្នុងក្របខណ្ឌកិច្ចការនយោបាយ។ ក្នុងរយៈពេលកន្លងទៅនេះ មានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងគ្រប់មជ្ឃដ្ឋានទាក់ទងនឹងការលះបង់របស់ខ្ញុំព្រះករុណាខ្ញុំ ពីការមិនកាន់តំណែងនាយករដ្ឋមន្ត្រីតទៅទៀត ហើយប្រគល់ការងារឲ្យយុវជនជំនាន់ក្រោយ ដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីធានានូវនិរន្តរភាព នៃសន្តិភាព និងការអភិវឌ្ឍ។ ការអបអរសាទររបស់បងប្អូនជនរួមជាតិ គឺបង្ហាញឲ្យឃើញអំពីតម្រូវការចាំបាច់នៃការធានានូវសន្តិភាពនិងការ​អភិវឌ្ឍរយៈពេលវែង។ ខ្ញុំព្រះករុណាខ្ញុំ យល់ថាការលះបង់ដ៏ធំធេងរបស់ខ្ញុំព្រះករុណា គឺជាការលះបង់ដើម្បីសេចក្តីសុខ សេចក្តីចម្រើនរ​បស់ជាតិទាំងមូល ដើម្បីធានាថា ប្រទេសជាតិមួយនេះមិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចកាលពីអតីតកាលនោះឡើយ។ ខ្ញុំព្រះករុណាខ្ញុំ ចាកចេញ ក្នុងស្ថានភាពដែលគណបក្សប្រជាជនដឹកនាំ/កាន់អំណាច ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រជាង ៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ដែលត្រឹមតែទទួលបាននូវ ៧៥% និង…

សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបិទសន្និបាតសុខាភិបាលប្រចាំឆ្នាំ លើកទី ៣៧

ថ្ងៃនេះជាសុន្ទរកថាចុងក្រោយ ប្រហែលជាជិតក្លាយទៅជាបុរសឆ្អឹងដែកស្បែកស្ពាន់ ៤ ថ្ងៃ គឺសុន្ទរកថា ៥ ប្រើអស់សាច់តែម្តង។ ហើយអ្នកណាគេថាខ្ញុំចាស់? ចម្រៀងមួយបទគេថា “គេថាខ្ញុំចាស់ ភាគច្រើន ណាស់មកពីខាងស្រីៗ” ប៉ុន្តែ ការពិតសុខភាពខ្ញុំល្អជាងគ្រូពេទ្យមួយចំនួនផង អាយុស្រករគ្នាហ្នឹង។ បើខ្ញុំ ជាមួយគ្រូពេទ្យ (ធា) គ្រុយ វិញ គឺខ្ញុំវ៉ាដាច់។ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ«សន្និបាតសុខាភិបាលលើកទី ៣៧» ដែល ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់ការជួបជុំគ្នា ប្រចាំឆ្នាំ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព, វាយតម្លៃលទ្ធផលវិស័យសុខាភិបាលក្នុងឆ្នាំ ២០១៥ និងលើក ឡើងនូវបញ្ហាប្រឈមនានាក្នុងវិស័យសុខាភិបាល ដែលថ្នាក់ដឹកនាំនិងមន្ត្រី នៃក្រសួងសុខាភិបាលគ្រប់ ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា រួមទាំងដៃគូអភិវឌ្ឍន៍ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ខ្ពស់ ដើម្បីជា គុណប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិកម្ពុជា។ តាមរយៈរបាយការណ៍ នៃលទ្ធផលសន្និបាតដែល ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើង ខ្ញុំកត់សម្គាល់ឃើញថា ក្នុងឆ្នាំ ២០១៥ កន្លងមកនេះ វិស័យសុខាភិបាលមានវឌ្ឍនភាព ជាច្រើន…