សង្កថា ក្នុង ពិធីអបអរសាទរខួប ៥ ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ខូអិលធីឌី នៅកម្ពុជា

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណុអឺឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះ​រាជាណាចក្រកម្ពុជា និងលោកជំទាវ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuna) អគ្គនាយកក្រុមហ៊ុន មីនេបៀ និងភរិយា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ជាពិសេសគឺបងប្អូនដែលជាមាតាបិតារបស់​កម្មករ កម្មការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ​ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្ដេច ព្រះតេជព្រះគុណ ព្រះ​សង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី នូវកា​រ​ចូលរួម រំលឹកខួបអនុស្សាវរីយ៍លើកទី ៥ នៃប្រតិបត្តិការនៃក្រុមហ៊ុន មីនេបៀ ក៏ដូចជាថ្ងៃនេះសម្ពោធដាក់​អោយ ប្រើ ប្រាស់ផងដែរ ជាមួយនឹងសមិទ្ធផលថ្មី និងមានកិច្ចការងារមួយចំនួនទៀតទាក់ទងនឹងដំណើរការ​របស់ក្រុម ហ៊ុននេះ។ ខ្ញុំពិតជាមានមោទនភាព និងរីករាយជាមួយសុន្ទរកថាដែលថ្លែងដោយលោក កៃនុម៉ា អគ្គនាយកក្រុមហ៊ុន​អម្បាញ់មិញនេះ ដែលផ្ដោតអំពីដំណើរការឈានឡើងពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ។ ហើយខ្ញុំក៏សុំរីករាយ…