សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកីឡាករ/ការិនី និងអត្តពលិក ៥៨០ នាក់ មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

វ៉ាក់សាំង​ត្រូវបានផ្ដល់អាទិភាពសម្រាប់កីឡាករ/ការិនី ថ្ងៃនេះ ក៏ដូចជាពេលមុនៗដែរ ខ្ញុំតែងតែជួបជុំ និងជូនដំណើរកីឡាករ/ការិនីរបស់យើងមុន​ចេញទៅប្រកួតស៊ីហ្គេម។ ខ្ញុំចង់សួរបញ្ជាក់ទៅកាន់កីឡាករ/ការិនីរបស់យើងថា តើក្នុងចំណោមកីឡាករ/ការិនីរបស់យើងនេះ មានប៉ុន្មាននាក់ដែលបានឆ្លងកូវីដ-១៩?  សូមអញ្ជើញក្រោកឈរឡើង កុំមានការអៀនខ្មាស ព្រោះអ្នក​កើតកូវីដ-១៩ ហើយជាអ្នកដែលធានាសុវត្ថិភាពរួចហើយ។ សរុបទៅប៉ុន្មាន? អ្នកកើតកូវីដ-១៩ ហើយ គឺអ្នកសុវត្ថិភាព​បំផុត​ហើយ។ អ្នកដែលមិនទាន់កើតទេ ដែលត្រូវព្រួយ។ អញ្ចឹង យើងមានប្រហែលជាជិត ១០០ ដែរ ឬមិនដល់ទេ? សូមអង្គុយចុះ។ កូវីដ-១៩ បានបំផ្លាញយើង ក៏ប៉ុន្ដែយើងក៏បានខិតខំដើម្បីជំនះវា។ សម្ដេចពិជ័យសេនា ទៀ បាញ់ ទទួល​ភារកិច្ចមើលការខុសត្រូវលើការងារនេះ និងតាមរយៈ ឯកឧត្តម ថោង ខុន ឯកឧត្តម ហង់ ជួនណារ៉ុន វ៉ាក់សាំង​ត្រូវបានផ្ដល់អាទិភាពសម្រាប់កីឡាករ/ការិនីរបស់យើង ក្នុងនោះ គឺទទួលបានការចាក់វ៉ាក់សាំងជាទៀងទាត់​។ ហើយយើងត្រូវយកចិត្តទុកដាក់លើការហ្វឹកហាត់ថែមទៀត។ កីឡាករ ៦៦០ នាក់ អ្នកដឹកនាំនិងជំនួយការ ៤៥ នាក់ ខ្ញុំមានការរីករាយដែលថ្ងៃនេះ យើងបានធ្វើការជូនដំណើរ(កីឡាករ/ការិនី ចំនួន) ៦៦០ នាក់ ដែលក្នុងនោះមាន​ចំនួន ៤៥…