ការដកស្រង់សង្កថា ក្នុងពិធីផ្តល់រង្វាន់ដល់ជ័យលាភី កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា

ដូចដែលឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា បានឃើញហើយថា ដោយ​ផ្ដោត ទៅលើការយកចិត្តទុកដាក់ទាក់ទងជាមួយនឹងបញ្ហាយុវជន ជាពិសេស គឺការកសាងនូវអំពើល្អ ថ្ងៃនេះមាន​ វត្ត​មាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ក៏ដូចជាថ្នាក់ដឹកនាំ និងផ្នែកដទៃទៀត ក្នុងហ្នឹង​ក៏​មាន​អ្នក​​បង ឌី សាវេត ផង ដែលជាសិល្បករជើងចាស់មួយរូប តាំងពីខ្ញុំតូចៗ ឯណោះ រួមដោយ​សិល្បករ សិល្ប​ការិនី កីឡាករមួយចំនួន និងលោកឧកញ៉ា បណ្ដាក្រុមហ៊ុន សប្បុរសជន ក៏ដូចជាមាតា​បិតា​របស់​ជ័យ​លាភី។ អ្វីទៅដែលយើងចង់បានពីការបង្កើតនូវគំនិតផ្ដួចផ្ដើមបែបនេះ? យើងបានធ្វើ ៥ វគ្គ រួច​មក​ហើយ ហើយ​នេះ​ជា​វគ្គទី ៦ ដែលបើកឱកាសសម្រាប់ការចូលរួមរបស់យុវជន។ មានសំណួរជាច្រើន​ដែល​បាន​ដាក់មក។ ​ខ្ញុំ​អាច​នឹងចែករំលែកដោយការ​ឆ្លើយតប និងទទួលយកនូវសំណូមពរមួយចំនួន ដោយ​សារ​តែនៅ​ក្នុង​កម្ម​វិធី​នេះ ស្ថិតនៅក្នុង​ Page Facebook របស់ខ្ញុំផ្ទាល់។ យើងមិនអាចបណ្ដោយ​អោយ​មាន​ការវៀចវេរណាមួយនៅក្នុងដំណើរ​នៃការប្រឡងប្រជែងរបស់យើងបានទេ។ ប្រធានបទ ៥ សម្រាប់កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”, ការពង្រីកប្រធានបទទៅវិស័យអប់រំ និងសុខាភិបាល…