ការដកស្រង់សង្ខេប ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធស្ពានមិត្តភាព-កម្ពុជាចិន ជ្រោយចង្វា

ឫសគល់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស … ប្រសិនបើពុំមានសង្គ្រាមឆ្នាំ ១៩៧០ ទេ ប្រហែលជាការរីកលូតលាស់របស់យើង មានច្រើនលើសនេះឆ្ងាយ ណាស់។ តើអ្នកដែលបង្កើតសង្គ្រាមនោះ ត្រូវទទួលខុសត្រូវបែបណា? ថ្ងៃស្អែកនេះ គឺជាថ្ងៃខួប(ទី ២៤)​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស។ គេត្រូវមានការទទួលខុសត្រូវហោចណាស់ ខាងសីលធម៌ផងដែរ បើសិនគេមិនបាន​ទទួល​​ខុសត្រូវទៅលើការខូចខាត និងស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់​ក្នុងដំណាក់កាល​សង្គ្រាម និងក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ ប៉ុល ពត។