សង្កថា, ការដកស្រង់សេចក្ដីអធិប្បាយក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តបាត់ដំបង និងខេត្តកំពង់ចាម

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណទាំងពីរខណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ជាទីសក្ការៈ។ ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រ​កម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា ញាតិញោម បងប្អូនជនរួម​ជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ សម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយនឹងឯកឧត្តម អគ្គរដ្ឋទូតនៃ​ប្រ​ទេស​ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, ជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយ​សម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹកស្អាត នៅទីរួមខេត្តបាត់ដំបង ក៏ដូចជាការសម្ពោធផងដែរ​ ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត​នៅខេត្ត​កំ​ពង់​ចាម …។ នេះជាការចំណេញពេល ដោយសារតែយើងមិនធ្វើនៅពីរកន្លែង ធ្វើ(នៅកន្លែង)តែមួយ ធ្វើនៅ​បាត់​ដំបងនេះ ប៉ុន្តែប្រកាសសម្ពោធដាក់អោយប្រើប្រាស់ទៅដល់ខេត្តកំពង់ចាមឯណោះ ប៉ុន្តែ រវាងខេត្ត​កំ​ពង់​ចាម និង​ខេត្តបាត់ដំបង មួយនៅទិសខាងលិច មួយនៅទិសខាងកើត។ អញ្ចឹងទេ គឺថា យើងអាចនិ​យាយ​អញ្ចេះ អភិវឌ្ឍខាងលិច…