សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានពង្រីក ស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ពីថ្នល់ទទឹង តភ្ជាប់ទៅកាន់ខេត្តកំពត

(១) ជាតិលេខ ៤១ និង ៥១ បានសាងសង់ពីឆ្នាំ ២០១១ ““លុយតិច តែធ្វើផ្លូវឱ្យបានវែង””, ត្រូវការសាងសង់ឡើងវិញក្រោយប្រើការបានប្រមាណ ១០ ឆ្នាំ, ឆ្លងកាត់ ៤ ខេត្តនិង១០ស្រុក, ផ្លូវ ៤១ ត្រូវចំនាយ ៦៧ លានដុល្លារ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីបើកការដ្ឋានពង្រីក គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ពីថ្នល់ទទឹង តភ្ជាប់ទៅកាន់ខេត្តកំពត។ អម្បាញ់មិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរាយការណ៍យ៉ាងក្បោះក្បាយ អំពីបញ្ហាបច្ចេកទេសទាក់ទងនឹងការកសាងផ្លូវនេះ ក៏ដូចជាអត្ថប្រយោជន៍នៃការកសាងផ្លូវនេះ។ ខ្ញុំសុំយក​ឱកាសនេះ ដំបូងថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង វិនធាន និងតាមរយៈឯកឧត្តម វ៉ាង វិនធាន សូមផ្ដាំផ្ញើនូវការអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវឥណទានសម្រាប់ការពង្រីក លើកកម្ពស់គុណភាពនៃផ្លូវនេះ។ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង យើងធ្លាប់បានកសាងផ្លូវនេះរួចម្ដងហើយ ដែលនៅពេលនោះយើងបានសាងសង់នៅឆ្នាំ ២០១១ … ប៉ុន្តែស្ថានភាពផ្លូវពេលនោះ ដូចជាដែលខ្ញុំនិយាយនៅឯខេត្តព្រះសីហនុ យើងធ្វើផ្លូវ…