សេចក្តីដកស្រង់សង្កថា ពិធីបើកការដ្ឋានផ្លូវខ្សែក្រវ៉ាត់ក្រុង កំណាត់ទី ២ (ពីទឹកថ្លាដល់ព្រែកហូរ) និងសម្ពោធផ្លូវក្រវ៉ាត់ក្រុងកំណាត់ទី ១ មិត្តភាពភ្នំពេញ/ហាណូយ

រីករាយដែលបានមកចូលរួមក្នុងកម្មវិធី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមក្នុងកម្មវិធី ២ កម្មវិធីទី ១ គឺសម្ពោធដាក់អោយប្រើប្រាស់​ផ្លូវការនូវផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ដំណាក់កាលទី ១ ដែលតភ្ជាប់ពីទំនប់កប់ស្រូវដល់មហាវិថីសហព័ន្ធ​រុស្ស៊ី និងទី ២ បើកការដ្ឋានសាងសង់ផ្លូវខ្សែក្រវ៉ាត់ទីក្រុង កំណាត់ផ្លូវទី ២, ១៦ គឺឡូម៉ែត្រ ហិរញ្ញប្បទាន​ដោយ​សាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃនេះ ខ្ញុំក៏សូមជម្រាបជូនបងប្អូន​ប្រជា​ពល​រដ្ឋ​​ដែលនៅទីនេះ អោយបាន​ជ្រាប​ថា តាមគម្រោងមហាវិថីដែលយើងកំពុងតែស្ថិតនៅទីនេះ នឹងដាក់អោយប្រើ​ប្រាស់ជាផ្លូវការ នៅថ្ងៃទី ៣ ខែ មេ​សា ប៉ុន្មានថ្ងៃខាងមុខនេះ មិនដល់មួយខែទេ បានសេចក្តីថា យើងដាក់អោយ​ដំណើរ​ការមុនចូលឆ្នំាខ្មែរ​របស់​យើង ហើយកាត់បន្ថយការកកស្ទះ ក្នុងផ្លូវជាតិលេខ ២ ដែល​​យើង​ធ្លាប់ប្រើសព្វថ្ងៃនេះ។ ចំណងសាមគ្គីភាពរវាងកម្ពុជា ចិន និងវៀតណាម នៃការកសាងផ្លូវខ្សែក្រវ៉ាត់ក្រុង ថ្ងៃនេះ ក៏ជានិមិត្តរូប នៃចំណងសាមគ្គីភាពរវាងកម្ពុជា ចិន និងវៀតណាម ដែលបានមក​ធ្វើពិធីរួមគ្នា ជាមួយ​នឹង​ការដ្ឋានសំណង់ នៃផ្លូវខ្សែក្រវ៉ាត់ខាងក្រៅក្រុងផងដែរ។ មុននេះ កំណាត់ផ្លូវបានជួបការលំបាក​យ៉ាង​ខ្លំាង​ទាក់​ទង​ទៅនឹងទំនប់កប់ស្រូវមកដល់ផ្លូវសហព័ន្ធរុស្ស៊ី។ ពេលនោះយើងបានស្វះស្វែងរកថវិកាផ្ទាល់​របស់យើង​ផង និង​បានស្វះស្វែងរកថវិកាជំនួយឧបត្ភមពីមិត្តវៀតណាមផងដែរ ដែលទីក្រុងភ្នំពេញមានសម្ព័ន្ធ​មេត្រីភាព​ជា​មួយ​នឹងទីក្រុងហាណូយ។ យើងបានធ្វើផ្លូវនេះរួចរាល់ ហើយដាក់អោយដំណើរការនៅថ្ងៃនេះជាមួយគ្នា។…