សុន្ទរកថា និងសេចក្តីអត្ថាធិប្បាយ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំតុមូលចិន លើក ទី ៥

ឯកឧត្តម ឤម៉េត សេដ ហាសានី ដាសហ្វា (Ahmed Said Hassani DJAFFAR) អនុប្រធានាធិបតី នៃប្រទេសកូមូរ៉ូស ឯកឧត្តម វ៉ាង ស៊ូវិន (Wang Shouwen) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋប្រជាមានិតចិន លោក ដេវតី ស្សាក (David Shark) អគ្គនាយករង នៃអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក កិច្ចប្រជុំតុមូលចិនលើកទី ៥ ដែលបាន ប្រារព្ធ ធ្វើយ៉ាងឱឡារិក នៅក្នុងទឹកដីខេត្តសៀមរាបយើងនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រផែ្នកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជ កម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុ មូលនេះ។ ដោយសារកិច្ចប្រជុំតុមូលនេះ នឹងពិភាក្សាអំពីការចរចារបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ការផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក អំពីការរៀបចំគោលនយោបាយ អភិវឌ្ឍន៍ក្រោយក្លាយជាសមាជិក…