សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ

ការរៀនសូត្រ មិនចេះចប់ទេ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីចែកសញ្ញាបត្រ សម្រាប់និស្សិត ជ័យលាភី ចំនួន ១.៤៣១ នាក់ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។ អម្បាញ់មិញនេះ យើងបានស្តាប់ ទាំងអស់គ្នានូវរបាយការណ៍របស់ លោកស្រី​ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ ស្តីពីវឌ្ឍនភាពសាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវ​ការ​កោត​សរសើរជាមួយនឹងការខិតខំទាំងអស់របស់ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ក៏ដូចជា សាស្ត្រាចារ្យ ដែល​បាន​ខិតខំរៀបចំឲ្យដំណើរការ នៃសាកលវិទ្យាល័យ … តាមរយៈនៃការខិតខំនេះ យើងបានរួម​ចំ​ណែក​​​បណ្តុះបណ្តាលនូវធនធានមនុស្ស ដែលចេញពីសាកលវិទ្យាល័យនេះ ប្រមាណជាជាង ៦.០០០ នាក់ រួចស្រេចទៅហើយ។ … ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអបអរសាទរជាមួយនឹង ជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រ​នៅ​ថ្ងៃ​នេះ ហើយសង្ឃឹមថា ជ័យលាភីទាំងអស់នឹងបន្តការខិតខំតទៅទៀត ដោយនៅក្នុងនេះយើងមាន​ទាំង​បរិញ្ញា​បត្រ​រង ទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ សង្ឃឹមថា ការរៀនវាមិនចេះចប់ទេ សូម្បីតែរដ្ឋ​មន្ត្រីក្រ​សួងអប់រំ…