សេចក្ដីដកស្រង់ប្រសាសន៍ ពិធីពិសាអាហារ អបអរខួបទី ១៣៣ ទិវាពលកម្មអន្តរជាតិ នៅរោងចក្រ យីដា

សប្បាយទេអ្នកទាំងអស់គ្នា? កែតម្រូវអ្នកអត្ថាធិប្បាយបន្ដិចថា អត់ផ្អាកពិសាសិនទេ។ សូមក្មួយៗទទួល​ទានតាមសម្រួលចុះ។ ទទួលទានផង និងស្ដាប់ផង។ តែពូក៏មិននិយាយច្រើនដែរ ដើម្បីទុកពេលវេលាឲ្យក្មួយៗ ឡើងរាំទៀត។ តែឥឡូវសន្យាជាមួយគ្នាទេ ពូនិយាយចប់ ពូចែកស្រោមសំបុត្រឲ្យស្រ្តីមានផ្ទៃពោះ ប៉ុន្តែ ក្មួយៗទាំងអស់ឡើងរាំទៀត។ សន្យាថា រាំទាំងអស់គ្នាហើយ។ យើងធ្វើបាបអ្នកភ្លេងម្ដង។ ពូសូមអភ័យទោស ការពិតពូមកដល់(បានធ្វើឲ្យ)អាក់ខានសម្រាប់ក្មួយៗរាំ ពូបានមើលតាមទូរទស្សន៍ Fresh News បានផ្សាយបន្តផ្ទាល់តាំងពីម៉ោងជាង ៧​ ឯណោះ។ ក្មួយៗរាំស្អាតណាស់​។ ក៏ប៉ុន្តែ ពូប្រ​ហែលជាមានការ(សុំ)អធ្យាស្រ័យសម្រាប់អ្នកភ្លេង អ្នកចម្រៀងមិនសូវជាអីទេ គេអាចផ្លាស់ប្ដូរគ្នាច្រៀងបាន ក៏ប៉ុន្តែអ្នកភ្លេង គឺជួបការលំបាកបន្ដិច។ យ៉ាងណាក៏ដោយ អ្នកភ្លេង និងអ្នកចម្រៀងថ្ងៃនេះ ត្រូវតែមានការទ្រាំទ្របន្ដិចសម្រាប់ការរាំលេងកម្សាន្តរបស់ក្មួយៗនៅទីនេះ។ ឆ្នាំទី ២ នៃការចុះតាមរោងចក្រថ្ងៃ ១ ឧសភា ថ្ងៃនេះ ពិតជាមានការរីករាយ ហើយសូមអរគុណចំពោះលោកប្រធានក្រុមហ៊ុន យីដា ដែលបានរៀបចំកម្មវិធីសំណេះសំណាល និងការជួបជុំបាយសាមគ្គី ក៏ដូចជារាំកម្សាន្តនៅក្នុងរោងចក្រ យីដា ដែលមានកម្មកររហូតទៅដល់ ៣៧០០ នាក់។ ឆ្នាំនេះ គឺជាឆ្នាំទី ២…