ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ជាមួយនឹងសាកល វិទ្យាល័យបញ្ញាសាស្ត្រ ដើម្បីធ្វើពិធីចែកសញ្ញាបត្រ សម្រាប់ជ័យលាភីដែលបញ្ចប់នូវការសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ។ អម្បាញ់មិញ ឯកឧត្តម កុល ផេង បានធ្វើរបាយការណ៍ពាក់ព័ន្ធ ជាមួយនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែបានចូលរួមតាំងពី​ដើម​ទី​ជាមួយ​នឹងសាកលវិទ្យាល័យនេះ ដែលបានរីកធំធាត់មកដល់ដំ​ណាក់​កាល​នេះ ក្រោមការពិនិត្យ​ដោយ​យកចិត្តទុកដាក់ទៅលើបញ្ហាគុណភាពអប់រំ ពីសំណាក់ក្រសួងអប់រំ ក៏ដូចជា ថ្នាក់ដឹកនាំនៃសាកល​វិទ្យា​ល័យ និងសាស្ត្រាចារ្យផ្ទាល់តែម្តង។ និស្សិតកំពុងសិក្សានៅបញ្ញាសាស្ត្រ ៨៦ ភាគរយ មានការងារធ្វើ ក្នុងចំណោមនិស្សិតសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ យើងក៏បានសង្កេតឃើញថា និស្សិតមួយចំ​នួនក៏បានទៅបំពេញការងារនៅកន្លែងនេះ ឬក៏កន្លែងនោះ តាមអត្រាដែលមានរួចមកហើយ ចំនួននោះគឺ ៨៦%។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានជួបជាមួយនឹងនិស្សិតមួយចំនួន ដែលកំពុងសិក្សានៅបញ្ញា​សាស្ត្រ​នេះ។ ពិតជាគួរអោយកោតសរសើរ ដោយសារតែគេបានប្រឹងប្រែងធ្វើការនៅក្នុងពេលថ្ងៃ ពីព្រឹក​ដល់​ល្ងាច ហើយ (ពេល)យប់បានគេធ្វើការរៀនសូត្របន្ត។ ក្រៅពីអាហារូបករណ៍ ដែលសាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន ផ្តល់អោយខ្ញុំ ខ្ញុំមាននិស្សិតមួយចំនួនផ្សេងទៀត ដែលខ្ញុំជួយបង់ថ្លៃអោយរៀននៅទីនេះ។ កាលពីថ្ងៃ អាទិត្យកន្លងទៅ ខ្ញុំទៅវាយកូនហ្គោល។ ក្មួយម្នាក់ដែលកំពុងរៀននៅខាងទំនាក់ទំនងអន្តរជាតិ កំ​ពុង​តែ​សិក្សានៅទីនេះ ហើយទើបនឹងចាប់ផ្តើមនៅ​ឆ្នាំទីមួយ។ អញ្ចឹងទេ…