សុន្ទរកថា ក្នុងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិកម្ពុជា និងវៀតណាម ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយ ដោយបានចូលរួមជាមួយនឹងឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ នាពេលនេះ។ ពិធីចុះហត្ថលេខាលើឯកសារប្រវត្តិសាស្រ្តទាំងពីរនាថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ បានបោះជំហានទៅមុខជាលំដាប់គួរឱ្យមានមោទនភាពបំផុត។ ការខិតខំរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម និងខ្ញុំ រួមជាមួយគណៈកម្មការចម្រុះព្រំដែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ ក្នុងអំឡុងពេល ១៤ ឆ្នាំកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រហូតមកដល់ពេលនេះ យើងសម្រេចបានលទ្ធផលប្រមាណជា ៨៤% នៅសល់តែ ១៦%…

សន្និសីទសារព័ត៌មានរួម រវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ

ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកសារព័ត៌មាន! លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជម្រុញទំនាក់ទំនងមានស្រាប់ ពង្រឹងទំនុកចិត្ត ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលយើងបានធ្វើនៅថ្ងៃនេះ ដំបូង ខ្ញុំគួរតែបញ្ជាក់ថា ភាគីទាំងពីរបានចុះហត្ថលេខាអម្បាញ់មិញទៅលើសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះមានការចែងអំពី ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងបានប្រឹងប្រែងធ្វើការច្រើនហើយ ដើម្បីទទួលមរតកប្រវត្តិសាស្រ្ត ដែលដូនតានៃប្រទេសទាំងពីរបានបន្សល់ទុក ក្នុងឋានៈជាប្រទេសជិតខាងភូមិផងរបងជាមួយ និងប្រកបដោយមិត្តភាព។ ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អនុញ្ញាតឱ្យយើងជម្រុញបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់ ហើយកាន់តែពង្រឹងនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ រៀបចំសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ លើសមិទ្ធផលសម្រេចបាន ៨៦%, ដូរបង្គោលព្រំដែនចាស់/តូច យើងបានពិភាក្សាគ្នាយ៉ាងច្រើនទៅលើបញ្ហាមួយចំនួន នៅក្នុងនោះ ក៏សូមបញ្ជាក់ជូនអ្នកសារព័ត៌មានឱ្យបានជ្រាប ទាក់ទងជាមួយនឹងបញ្ហាព្រំដែន នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នា ដើម្បីធ្វើការរៀបចំឱ្យមានសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ ពាក់ព័ន្ធទៅនឹងសមិទ្ធផលដែលយើងសម្រេចបាន ៨៦% រួចមកហើយ​។ នេះជាកិច្ចការសំខាន់ណាស់ ដែលកាលមុននេះ ព្រំដែននៃប្រទេសទាំងពីរពុំមានភាពច្បាស់លាស់នោះទេ ក៏ប៉ុន្តែពេលនេះ ដោយសារយើងបានធ្វើកិច្ចការច្រើនហើយ យើងព្រមព្រៀងគ្នាឱ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ​ព្រៀងនូវសន្ធិសញ្ញា ដើម្បីទទួលយកនូវលទ្ធផល ៨៦%។ យើងក៏បានព្រមព្រៀងគ្នាផងដែរ អំពីការដូរបង្គោលព្រំដែន…

សុន្ទរកថា ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣០ ផ្លូវលេខ ៧៨ (៤៥០ ម៉ែត្រ) ច្រកអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី-យ៉ាឡាយ

ឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និង កម្ពុជា; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ក្មួយៗសិស្ស-និស្សិត និង បងប្អូនប្រជាពលរដ្ឋទាំងអស់, ទាំង កម្ពុជា និងវៀតណាម, ជាទីមេត្រី !