សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី “អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម”

ឯកឧត្ដម លី ប៉ាវតុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី ឯកឧត្តម ប្រមុខរដ្ឋ និងរដ្ឋាភិបាល ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ​ដែលបាន​ថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាបូអាវ​សម្រាប់អាស៊ី ក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ ជាមួយនឹងវត្តមានជាង ២០ ឆ្នាំកន្លងមកនេះ វេទិកាបូអាវ​សម្រាប់អាស៊ី ត្រូវបាន​ទទួលស្គាល់ថាជា​វេទិកាប្រកបដោយ​ឥទ្ធិពលមួយ​ សម្រាប់ការរៀបចំរបៀបវារៈថ្នាក់តំបន់ និងសកលលោក ដោយ​បានពាំនាំ​​​នូវសំឡេង និងបញ្ញាញាណ​របស់អាស៊ី នៅ​ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏លំបាក​នានា នៅក្នុងកិច្ចខិតខំប្រឹងប្រែង​កសាង​ពិភពលោកមួយដែល​មាន​​សន្តិភាព និងឈានទៅរក​​ភាពកាន់តែ​​ប្រសើរ ​សម្រាប់ទាំងអស់​គ្នា។ ជាបឋម ខ្ញុំសូម​អបអរសាទរខួបលើកទី ៧៥ នៃការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការបញ្ចប់ប្រកបដោយជោគជ័យនៃ «មហាសន្និបាតទាំងពីរ» ពោល​គឺ សម័យប្រជុំពេញអង្គប្រចាំ​ឆ្នាំនៃសភាជាតិ​ប្រជាជន និងសន្និសីទប្រឹក្សាយោបល់​នយោបាយប្រជាជនចិន ដែលបានកំណត់វិធានការសំខាន់ៗ ដើម្បីជំរុញទំនើបកម្មរបស់ចិន ផ្អែកលើ​បរិបទ និង​ចរិតលក្ខណៈរបស់ចិន​។ ការសង្កត់ធ្ងន់លើនវានុវត្តន៍​បច្ចេកវិទ្យា…

សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស អបអរស្វាគមន៍ឆ្នាំថ្មី

សម្តេចក្រឡាហោម, សម្ដេចពិជ័យសេនា, ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា!           ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរស្វាគមន៍ ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ នេះគឺជាការជួបជុំទ្រង់ទ្រាយធំលើកទី ១ របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយខ្ញុំ ក៏សូមលើកទឹកចិត្តឱ្យមានការជួបជុំបែបនេះនៅឆ្នាំក្រោយៗបន្តទៀត សំដៅបង្កើនមិត្តភាព ការផ្លាស់ប្តូរមតិយោបល់និងឧត្តមានុវត្តន៍ជាក់ស្តែងល្អៗ សម្រាប់​អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា។           ខ្ញុំសូមថ្លែងអំណរគុណក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានសហការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដ៏មានសារៈសំខាន់នេះឡើង។ ពិធីនេះផ្តល់ឱកាសដល់សហគ្រិន  ធុរជន និងនវធុរជនបានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ…

សុន្ទរកថា ក្នុងពិធី បើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ១, ២០២៣ ក្រោមប្រធានបទ កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា

សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តម ប៊ូវៀនខាម វង្សតារា (BoviengKhan Vongdara) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងទូរគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ! ​ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបើក “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើក ទី ១, ២០២៣” ក្រោមប្រធានបទ “កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា” ដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ប្រតិភូនៃក្រសួងស្ថាប័នទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអញ្ជើញមកចូលរួមក្នុង ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី១, ២០២៣ សម្រាប់រយៈពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង“ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី ១,…