សុន្ទរកថានិងប្រសាសន៍បន្ថែម សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី

សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកកម្ពុជា។ ខ្ញុំសូមអបអរសារទរចំពោះសមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានបង្កើតឡើង និងសូមកោតសរសើរដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថាបនិក និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតសមាគមនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សមាគម​ឧកញ៉ា​កម្ពុជាផងដែរ ដែលបានស្នើរូបខ្ញុំជាប្រធានកិត្តិយស និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលចំនួន៤រូបជាអនុប្រធានកិត្តិយស។ មុននេះបន្តិច អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបរួចហើយអំពីសាវតារនៃគោរមងារ “ឧកញ៉ា” ដែល​​ត្រូវបានប្រើប្រាស់តាំងពីសម័យបរមបូរាណមកម៉្លេះ។ រហូតមកដល់បច្ចុប្បន្ននេះ ក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារសេរី គោរមងារ “ឧកញ៉ា” ​ត្រូវបាន​ប្រើប្រាស់ឡើងវិញក្នុងសង្គមខ្មែរ ដែលជាគោរមងារដ៏ខ្ពង់ខ្ពស់ប្រទាន​ដោយព្រះមហាក្សត្រតាម​រយៈព្រះរាជក្រឹត្យ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានស្នាដៃក្នុងការអភិវឌ្ឍ និងការកសាងជាតិ។ ដោយឃើញមានការចូលរួមចំណែករបស់ឧកញ៉ាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយើង និងការកើនឡើង​ជាបន្តបន្ទាប់នៃចំនួនឧកញ៉ា ក៏ដូចជាដើម្បីលើកតម្កើងកិត្តិនាមថ្មីនៃឧកញ៉ាក្នុងសម័យសន្តិភាពនេះ កាលពី​​​ពីរឆ្នាំមុន​ ខ្ញុំបានផ្តល់ការណែនាំឱ្យមានការរៀបចំបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា, ការផ្តល់គោរមងារឧកញ៉ា, និងការដកហូតគោរមងារឧកញ៉ា សំដៅរក្សាបាននូវកិត្យានុភាព សាមគ្គីធម៌ និងគុណធម៌ក្នុងគោរមងារជាឧកញ៉ា។  {ផ្ដើមសេចក្ដីអធិប្បាយ} សម្ដេច ឧកញ៉ា អស់លោក អ្នកនាងកញ្ញា ជាទីមេត្រី!ម្សិលមិញនេះ ព្រះរាជក្រឹត្យទាក់ទងជាមួយនឹងគោរមងារ…