កម្ពុជាផ្ដល់ម៉ាស ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលទីម័រខាងកើត (ទីម័រឡេស្ត)

ម៉ាសរបស់កម្ពុជាចំនួន ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត  ត្រូវបានដឹកតាមយន្តហោះពិសេសចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ទៅប្រគល់ជូនរដ្ឋាភិបាល​ប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រ​សួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។ ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន ១ លាន, ម៉ាសក្រណាត់៥ ពាន់, ម៉ាស N95 ចំនួន ១ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ១ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ១ ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន…