សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្បែរវត្តព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

(១) ខួប៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជន ប្រវត្តិសាស្ត្រ៤៦ ឆ្នាំនៃការតស៊ូដើម្បីរំដោះជាតិ បង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍ អរគុណសម្រាប់ការចូលរួមទាំងអស់គ្នានៅថ្ងៃនេះ។ ជំនួបរបស់យើងធ្វើនៅចំពេលខួបលើកទី៧២ ឆ្នាំនៃ​ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែឆ្នាំនេះ យើងមិនបានធ្វើពិធីបុណ្យនៅចំថ្ងៃខួបលើកទី៧២ ចំថ្ងៃទី២៨ ខែមិថុនានោះទេ ព្រោះយើងត្រូវគួបផ្សំជាមួយនឹងការបើកយុទ្ធនាការបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា ប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏យើងមិនឲ្យចន្លោះប្រហោងទេ។ ថ្ងៃនេះគឺមានសាររបស់សមាជិក សមាជិកា គណបក្សប្រជាជនបានបង្ហោះព្រោងព្រាតស្តីអំពីខួបអនុស្សាវរីយ៍លើកទី៧២ ឆ្នាំ។ គណបក្សមានអាយុ ៧២ឆ្នាំ ឯប្រធានគណបក្សគឺមានអាយុ ៧១ឆ្នាំ។ អញ្ចឹងខ្ញុំកើតក្រោយ​។ រឿងរ៉ាវអតីតកាលនោះ យើងគ្រាន់តែបានដឹងទៅតាមប្រវត្តិសាស្រ្តតែប៉ុណ្ណោះ តែអ្វីដែលច្បាស់គឺរយៈពេល ៤៦ ឆ្នាំនេះ គឺជារយៈកាលដែលខ្ញុំច្បាស់នៅក្នុងប្រវត្តិនៃការដឹកនាំការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាការតស៊ូដើម្បីបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍរហូតមកដល់ពេលនេះ។ ស្នាមថើបបង្ហាញពីទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាក្រុមគ្រួសារ ថ្ងៃនេះ យើងជួបគ្នា។ ខ្ញុំងាកទៅអាណិតអ្នកដើរតាមវិញទេ។ អ្នកដើរតាមហ្នឹងវិលកង់រហូត។ ក្រោកពីយប់ៗទៀត … ក្មួយៗយប់មិញនេះប្រហែលជាអ្នកខ្លះក្រោកម៉ោង២។ សុំសួរបន្តិច តើក្រែមរបស់អ្នកណាទៅវើយ ថ្ងៃក្រោយកុំជូតចេញទុកក្រែមហ្នឹងឲ្យវាជាប់ថ្ពាល់ម្តងមើល។ ប៉ុន្តែក្រែមអ្នកស្រុកខ្មែរយើង មិនខ្លាំងដូចក្រែមអ្នកនៅអូស្រ្តាលីទេ។ ក្រែមនៅស្រុកខ្មែរយើងឆាប់រលប់វិញទេ។ អ្នកខ្លះគ្នា​​ក៏មិនលាបក្រែមមកដែរ។ នៅអូស្រ្តាលីស្រាប់តែលេងមួយខ្វាច់មកពីខាងណេះ ទាល់ចូលបន្ទប់កេះវាចេញបានរលប់។…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

  (១) ចែកសញ្ញាបត្រតាមរបៀបរស់នៅក្នុងគន្លងថ្មី បន្ទាប់ពីការអាក់ខានចែកសញ្ញាបត្រជាង ២ ឆ្នាំ ថ្ងៃនេះ ជាការវិលត្រឡប់មកវិញជាមួយនឹងការរស់នៅតាមគន្លងថ្មី គឺរស់នៅជាមួយកូវីដ-១៩។ អ្វីទៅជា​ការ​វិលត្រឡប់មកវិញ? យើងអាក់ខាននូវការចែកនូវសញ្ញាបត្រ សម្រាប់និស្សិតរបស់យើងអស់រយៈពេលជាង  ២ ឆ្នាំរួច​មកហើយ។ ថ្ងៃនេះជាលើកដំបូង នៃការចែកសញ្ញាបត្រត្រឡប់មកវិញ គឺជាការចាប់ផ្ដើមមួយថ្មីជាមួយនឹងរបៀប​​រស់នៅថ្មីតាមគន្លងថ្មី។ អ្វីទៅ(ការរស់)នៅតាមគន្លងថ្មី? ពីមុន(អ្នក)ទាំងអស់គ្នាមិនធ្លាប់ពាក់ម៉ាស់ទេ​ឥឡូវ ត្រូវពាក់ម៉ាស់ជាប់។ ពីមុនធ្លាប់តែអង្គុយកៀកគ្នា ឥឡូវ ត្រូវរក្សាគម្លាតបន្ដិច ជាមួយនឹងការថែទាំសុខភាព​ដទៃទៀត។ នោះហើយ គឺជារបៀបថ្មី ដែលបាននឹងកំពុងស្ថិតនៅជាមួយយើង ហើយ(យើង)មិនដឹងថាស្ថានភាពនេះវានឹងឈានទៅដល់ពេលណាទើបត្រូវបញ្ចប់។ ប៉ុន្ដែ យ៉ាងហោចណាស់ យើងបានវិលត្រឡប់មកធ្វើសកម្មភាព​​ឡើងវិញ ក្នុងការចែកជូនសញ្ញាបត្រ ឬនិយាយដោយឡែក និងនិយាយរួម យើងបានបើកឱ្យមានការសិក្សាឡើង​វិញ បន្ទាប់ពីមួយរយៈដែលយើងបានបិទសាលា ហើយផ្ដល់ឱកាសឱ្យរៀនតាមបច្ចេកវិទ្យាព័ត៌មាន គឺតាម​​អនឡាញ។ ថ្ងៃនេះ ជាការចាប់ផ្ដើម(ចែកសញ្ញាបត្រ)ជាមួយនឹងសាកលវិទ្យាល័យ ពុទ្ធិសាស្ដ្រ ជាមួយនឹងការចែកសញ្ញាបត្រ​ (ចំនួន) ៦២៣ នាក់ ក្នុងនោះ បរិញ្ញាបត្ររង (ចំនួន) ១១១ នាក់។ បរិញ្ញាបត្រ ចំនួន ៤៤២ នាក់  និងបរិញ្ញាបត្រជាន់ខ្ពស់…