សុន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងខួបលើកទី ៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ (វីដេអូថតទុក)

– ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមអបអរសាទរខួបលើកទី ៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ។ ខ្ញុំក៏សូមគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន។ សម្រាប់ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ ម៉ឺន ករណី និង ស្លាប់ជិត ១.០០០ នាក់ នាទសវត្សរ៍ឆ្នាំ ៨០។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣.៩៥៩ ករណី និងគ្មានការស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ កើតចេញពីការអនុវត្តនូវ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្ត្រចំនួនបួន រួមមាន៖ ១) ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានរហ័ស ២) ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ចៀសភាពស៊ាំរបស់ថ្នាំនេះ ៣) បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា ពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យបង្អែកកម្ពុជា-ចិន

ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អស់លោក លោកស្រី​ លោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសុំសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ដែលបានមកកាន់ទីនេះ ដែលក្នុងនោះក៏មានមួយចំនួនបានស្គាល់ខ្ញុំតាំងពីជាង ៤០ ឆ្នាំមុនឯណោះ ហើយថ្ងៃនេះខ្ញុំក៏សុំអភ័យទោសដែលមិនអាច និងធ្វើការសន្ទនាគ្នា សំណេះសំណាលជាមួយនឹងការជួបមុខហើយ គ្រាន់តែបានជួបមុខតែប៉ុណ្ណោះ ហើយមានក្មួយស្រីម្នាក់ កាលពីដើម ហៅថាកូនត្រេនៗ ឥឡូវគេទៅជាសមាជិកក្រុមប្រឹក្សាស្រុក …។ តំបន់នេះមានប្រវត្តិសាស្ត្រចងចាំមិនភ្លេចនៅក្នុងជីវិតដ៏កំសត់កម្រ តំបន់នេះគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងជីវិតដ៏កំសត់កម្រ ដែលបងប្អូននៅក្នុងតំបន់នេះបានទទួលបីបាច់ ថែរក្សាខ្លួនខ្ញុំ នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត។ នោះគឺពេលវេលាដែលយើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ពួកចក្រព័ទ្ធ និងរបប លន់ នល់ ដែលបានធ្វើការឈ្លានពានប្រទេសរបស់យើង ។ ទឹកដីដ៏កំសត់នៅទីនេះ ក៏ជាកន្លែងរងរបួស ហើយចុងក្រោយនៅទីនេះមិនឆ្ងាយប៉ុន្មានដែលខ្ញុំត្រូវពិការភ្នែក ទីកន្លែងរៀបអាពាហ៍ពិពាហ៍ក៏នៅមិនឆ្ងាយពីទីនេះ។ បើយើងចង្អុលទៅច្រាប ឆ្វេងដៃ អាហ្នឹងគឺកន្លែងរៀបការ រួចចុះបើយើងចង្អុលទៅភូមិខ្នារ ត្រង់ណា? ខាងក្រោយនេះ អាហ្នឹងកន្លែងចាប់ផ្ទៃកូនទី ១ រួចតាហៀវនៅត្រង់ណា? អាហ្នឹងកន្លែងចាស់ៗឲ្យដេក ប៉ុន្តែបំបែកយើងប្តីប្រព​ន្ធមិនឲ្យដេកជាមួយគ្នា ក្រែងលោយើងគឺថារត់តាមគ្នា។ ប្រវត្តិកំសត់កម្រនៅទីនេះ អញ្ចឹងបានសុំអធ្យាស្រ័យពីសំណាក់បងប្អូនដែលពីដើមធ្លាប់ស្គាល់ ហើយឥឡូវនេះ យើងមិនបានពិគ្រោះពិភាក្សាគ្នាទៅតាមការចង់បានរបស់បងប្អូន។…