ការដកស្រង់សង្កថា សម្តេចតេជោ ក្នុងពិធីសម្ពោធសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសារជាថ្មីម្តងទៀត បន្ទាប់ពីឆ្នាំទៅ នៅ​ថ្ងៃទី ០៥ ខែ មករា បានមកសម្ពោធ ដើម្បីចាប់ផ្តើមសាងសង់នូវអគាររដ្ឋបាលខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ បានមក​ចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលដ៏ធំមួយ គឺសាកលវិទ្យា​ល័យ ហេង សំរិន ត្បូងឃ្មុំ របស់យើង។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ ប្រគេន ព្រះតេជព្រះគុណ ព្រះសង្ឃ ជូនចំពោះ ឯកឧត្តម លោកជំទាវ ក៏ដូចជា បងប្អូនជនរួមជាតិរួចហើយ ទាក់ទង​នឹង​ចក្ខុវិស័យទៅលើការអភិវឌ្ឍនៅក្នុងតំបន់នេះ។ ក្នុងនោះ ចំណុចមួយ ខ្ញុំព្រះករុណាខ្ញុំ បាន​ពិភាក្សាជាមួយ​សម្តេច​ក្រឡាហោម កាលពីពេលមុន នៅត្រង់ថា យើងគួរចាប់ផ្តើមកសាងសាកលវិទ្យាល័យ​មុន ហើយក្នុង​ករណី​ដែលសាកលវិទ្យាល័យនេះ…