ដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីសម្ពោធវិមានកីឡាដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០០ ថ្ងៃ ប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA Games និង ASEAN Para Games ឆ្នាំ ២០២៣

ពហុកីឡដ្ឋានមរតក៌តេជោ ផ្លែផ្កានៃទំនាក់ទំនងកម្ពុជាចិន ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ចំណងមិត្តភាពកម្ពុជា-ចិន!​ សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ សមេ្ដច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ។ លោកឧកញ៉ា សុស កាមរី ប្រធានគណៈចាងហ្វាងជាន់ខ្ពស់ នៃសាសនិកឥស្លាម។ ​ ឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ​ភារធារី និងតំណាងប្រិយមិត្តបរទេសទាំងអស់ ចូលរួមនៅក្នុងឱកាសនេះ។​ ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច ឯកឧត្តម លោកជំទាវ លោក/ស្រី បងប្អូនជនរួមជាតិ កីឡាករ/ការិនី ដែលបានចូលរួមនៅទីនេះ​​ បងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ ថ្ងៃនេះ យើងទាំងអស់គ្នាចូលរួមនៅទីនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់វិមានពហុកីឡដ្ឋានជាតិមរតកតេ​ជោ និងពិធីរាប់ថយក្រោយ ៥០២ ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការប្រកួត SEA Games ឆ្នាំ២០២៣។ ទូល​ព្រះ​បង្គំខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ សម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិត​ចិន ដែលបានផ្ដល់ជាជំនួយឥតសំណងសម្រាប់វិមានដ៏ស្កឹមស្កៃនេះ។ មិនមែនជាការយល់​សប្តិ ហើយនេះ គឺជាពហុកីឡដ្ឋានជាតិ…