បទសម្ភាសន៍ពិសេសជាមួយ Fresh News៖ «គ្មានការចរចារវាងសម្តេច និងទណ្ឌិត សម រង្ស៊ី, មាស នី បើឆ្កួត ឆ្កួតតែឯងទៅ»

ក្នុងបទសម្ភាសន៍ដោយផ្ទាល់ និងផ្តាច់មុខជាមួយនាយកប្រតិបត្តិ Fresh News លោក លឹម ជាវុត្ថា នៅព្រឹកថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លា និងធ្ងន់ៗចំពោះអ្នកវិភាគ មាស នី ដែលចង់ឃើញមានការចរចាគ្នារវាងសម្តេចតេជោ ជាមួយទណ្ឌិត សម រង្ស៊ី និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដើម្បីបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានការចរចាណាមួយរវាងសម្តេច និងទណ្ឌិត សម រង្ស៊ី នោះឡើយ ហើយកម្ពុជាក៏គ្មានវិបត្តិនយោបាយដូចការវិភាគរបស់លោក មាស នី នោះឡើយ។ ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក មាស នី តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញការចង់ឃើញចរចារវាងសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី ដើម្បីឈានទៅដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា…