សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកមហាសន្និបាត លើកទី ១៦ នៃក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក

[សុន្ទរកថា] ឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក! ឯកឧត្តម ប្រ៊ូណូ បូដាដ (Bruno Bodard) សហស្ថាបនិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក! ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍! ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកមហាសន្និបាត លើកទី ១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” ដ៏មានសារសំខាន់។ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅជូនចំពោះ ឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) និងគណៈប្រតិភូក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍នេះ។ ការរៀបចំមហាសន្និបាតនាពេលនេះ គឺជាការបំពេញតាមការសន្យា​ រវាងខ្ញុំ និងឯកឧត្តម ប្រ៊ូណូ បូដាដ (Bruno Bodard)…