សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទទួលជ័យលាភី «កម្ពុជាជាគោលដៅទេស ចរណ៍ ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦» និងប្រកាស «កម្ពុជាជាគោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ ២០១៦» អមជាមួយពិធីប្រកាសចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី ១

-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាហ្គា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប -ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុង ពិធីអបអរសាទរទទួលជ័យលាភី «កម្ពុជាជាគោល​ដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦» និងប្រកាស «កម្ពុជាជាគោលដៅវប្បធម៌​ពេញនិយម​ក្នុង​ឆ្នាំ ២០១៦» អមជាមួយពិធីប្រកាស ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី ១ ដែលត្រូវបាន​រៀបចំឡើងនាពេលនេះ។ ជាបឋម ខ្ញុំសូមស្វាគមន៍ចំពោះប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានអញ្ជើញចូល​រួម​ក្នុងពិធីអបអរសាទរ នាពេលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ​ឯក​ឧត្តមសាស្ត្រាចារ្យ បណ្ឌិត ឤនតុន កាហ្គា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម អឺរ៉ុប និងសហការី ដែលបានរៀបចំឡើងនូវជ័យលាភីប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅដល់វិស័យ​ទេសចរណ៍​កម្ពុជា ដែលតាមរយៈនេះ នឹងចូលរួមជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍​ឱ្យ​កាន់តែមានសន្ទុះខ្លាំងឡើងថែមទៀត។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជ​កម្មអឺរ៉ុប ដែលបានបោះឆ្នោតជ្រើសតាំងខ្ញុំជាសមាជិក កិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប​នាពេលនេះ​ផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើសជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ…