សារសម្លេងពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាមក្នុង ឱកាសកាន់បិណ្ឌរយៈពេល ៣ ថ្ងៃកន្លងមក និងភ្ជុំបិណ្ឌខាងមុខ

សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិ ដែលជាពុទ្ធបរិស័ទ ជាទីគោរពស្រឡាញ់! វាពិតជារឿងដ៏គួរឱ្យសោកស្តាយ ដែលថ្ងៃនេះគឺជាថ្ងៃបិណ្ឌទី ៤ ដែលបងប្អូនមិនបានប្រារព្ធនូវពិធីក្នុងការកាន់បិណ្ឌឆ្ពោះទៅរកពេលភ្ជុំ។ ការចាប់ផ្តើមរបស់យើង គឺទាក់ទិនជាមួយការឆ្លងរីករាលដាលនៃកូវីដ-១៩ ហើយដែលម្សិលមិញនេះ ខាងក្រុមគ្រូពេទ្យបានយកសំណាកនៅគ្រប់វត្ត ស្ទើរតែពាក់កណ្តាលនៃវត្តនៅក្នុងទីក្រុងភ្នំពេញនេះ គឺមានឆ្លងនៃជំងឺកូវីដ-១៩នេះ។ អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ បានយកឱកាសនេះដើម្បីបញ្ជាក់ប្រគេន និងជូនបន្តិចថា កាលពីឆ្នាំ ២០២០ យើងបានផ្អាកនូវការចូលឆ្នាំ ហើយផ្អាកនូវពេលភ្ជុំបិណ្ឌ។ ពេលនោះជំងឺកូវីដ-១៩ មិនទាន់រាតត្បាតខ្លាំងនៅឡើយទេ យើងមានមនុស្សត្រឹមតែ ២០០ ទៅ ៣០០ នាក់ប៉ុណ្ណោះ នៅពេលនោះ ដែលមានការឆ្លងកូវីដ-១៩។ ប៉ុន្តែដោយសារតែវិធានការការពារហ្មត់ចត់តាមរយៈនៃការផ្អាកការចូលឆ្នាំ ហើយសងត្រឡប់មកវិញជាមួយនឹងការឈប់សម្រាកនៅពេលក្រោយ បូកជាមួយនឹងវិធានការហ្មត់ចត់នៅក្នុងដំណាក់កាលភ្ជុំបិណ្ឌ យើងរក្សាបាននៅក្នុងប្រទេសរបស់យើងមិនឱ្យមានជំងឺឆ្លង ហើយសូម្បីតែស្លាប់ក៏គ្មានផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការយោគយល់  និងចង់ធ្វើបុណ្យធ្វើទាន ក៏ប៉ុន្តែសភាពការណ៍ឆ្នាំ ២០២១ នេះ ខុសពីឆ្នាំ ២០២០ នៅត្រង់ថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១…

សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩

នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមាន កូវីដ-១៩ មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ​ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង។ ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។ ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស​ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា​ ជាពិសេស​ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕