សេចក្ដីដកស្រង់ការអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះ សំណាល ជាមួយសិស្ស និស្សិត និងលោក/អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំនិងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ

(១) ជាប្រពៃណីខ្មែរ “អ្នកដែល(ចែកឋាន)ទៅមុនរួចផុតទុក្ខ ឯអ្នកនៅក្រោយ ត្រូវធ្វើបុណ្យបញ្ជូនកុសល” ជាដំបូង អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាហ្លួងម៉ែ ព្រះរាជមាតាជាតិខ្មែរ ចំពោះអស់លោកលោកស្រីជាសាស្រ្តាចារ្យ និងក្មួយៗនិស្សិត សិស្សានុសិស្សទាំង​អស់ នៅក្នុងមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលសម្ដេចជាស៊ីមកំចាយមារ។ ថ្ងៃនេះ យើងមានការរីករាយ ដោយម្យ៉ាងជាការជួបជុំមួយដ៏ធំដើម្បីប្រារព្ធពិធីរំលឹកទៅដល់គុណបំណាច់ និងធ្វើតាមពិធីប្រពៃណីព្រះពុទ្ធសាសនារបស់យើង ជូនចំពោះវិញ្ញាណក្ខន្ធសម្ដេច ជា ស៊ីម និងបងស្រី។ ជាទម្លាប់ ខ្ញុំតែងតែហៅគាត់ទាំងពីរថាជាបងប្រុសបងស្រី ដែល ១០ឆ្នាំ និង១៦ឆ្នាំ កន្លងផុតទៅពួកគាត់បានលាពួកយើង។ ប៉ុន្តែ ពួកយើងក៏មិនបានភ្លេចពីពួកគាត់នោះទេ។ មេដឹកនាំកំពូលៗ ទោះបីជាជាប់មមាញឹក ក៏យើងបានឆ្លៀតមក ដើម្បីមកធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះពួកគាត់។ ម្សិលមិញ ជាភ័ព្វសំណាង ដែលក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី បានរៀបចំកម្មវិធីឲ្យខ្ញុំជួបមុន(ជួបនាយករដ្ឋមន្រ្តី)នៅម៉ោង១០ ទើបម៉ោង ១២ថ្ងៃត្រង់ ខ្ញុំអាចចេញដំណើរមកបាន ហើយបន្តទៅដល់ច្រកទ្វារម៉ឺនជ័យ។ ឯនាយករដ្ឋមន្រ្តីជាប់ចរចា តែក៏បានមកទាន់ពេលព្រះសង្ឃទេសនាដែរ។ និយាយរួម មេដឹកនាំកំពូលទាំងអស់បានមកជួបជុំ។ ត្រង់នេះហើយ ដែលខ្ញុំតែងនិយាយលេងជាមួយសម្ដេចក្រឡាហោម ក៏ដូចជាមេដឹកនាំដទៃទៀតថា “មិនថាអ្នកណាទៅមុន ឬអ្នកណាទៅក្រោយទេ អ្នកដែលត្រូវទៅមុន ឧទាហរណ៍ ខ្ញុំទៅមុន សូមអ្នកទៅក្រោយធ្វើបុណ្យឲ្យខ្ញុំសិន…

សង្កថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការភូមិកុមារ SOS ខេត្តព្រៃវែង

លោកបណ្ឌិត Dereje Wordofa ប្រធានភូមិកុមារ SOS អន្តរជាតិ និងគណៈប្រតិភូ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់! សម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង ដែលជាភូមិទី ៧ ថ្ងៃនេះ យើងសប្បាយរីករាយ ក្នុងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងភូមិកុមារ SOS។ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង ដែលជាភូមិទី ៧ បន្ទាប់ពីការចាប់ផ្តើម​របស់យើងនៅចុងទសវត្សរ៍ ១៩៩០ ដែលចាប់ផ្តើមសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅទីក្រុងភ្នំពេញ នាឆ្នាំ ២០០២។ អម្បាញ់មិញ ឯកឧត្តម វង សូត បានធ្វើរបាយការណ៍ពាក់ព័ន្ធ ហើយលោកបណ្ឌិតប្រធានអង្គការក៏បាននិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាការធ្វើនៅទីនេះ ក៏ដូចជាធ្វើនៅទីកន្លែងដទៃទៀត។ ខ្ញុំមិនអាចបំ​ភ្លេចបាននូវការខិតខំរបស់យើងក្នុងភាពជាដៃគូ ដែលយើងបានធ្វើរួមគ្នា ដែលចាប់ផ្តើមពីភូមិកុមារ SOS នៅទីក្រុងភ្នំពេញ ឆ្នាំ ២០០២ ដាក់ឱ្យប្រើប្រាស់ដោយខ្ញុំនិងលោកប្រធាន Helmut Kutin ដែលបានចូលនិវត្តទៅហើយនោះ។ ហើយតាមសួរ គាត់កំពុងទស្សនកិច្ចនៅប្រទេសវៀតណាម។ ឆ្នាំ ២០០៣…