សុន្ទរកថា និងប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ

សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ប្រធាននៃបណ្តាគណបក្សនយោបាយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីមេត្រី [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាត ICAPP ១២លើក ពេលដែល ICAPP ចាប់កំណើត ខ្ញុំប្រៀបដូចជាព្រះអាទិត្យដែលមិនទាន់ថ្ងៃត្រង់នៅឡើយទេ។ តែនៅពេលនេះ បន្ទាប់ពី ២៤ឆ្នាំនៃការចាប់កំណើត ខ្លួនខ្ញុំដូចជាកំពុងស្ថិតនៅក្នុងថ្ងៃរសៀល តែមិនទាន់ដល់ថ្ងៃលិចទេ។ សង្ឃឹមថា នៅមានរយៈពេល ១០ឆ្នាំយ៉ាងហោចណាស់ ៣ដងទៀត ដើម្បីយើងអាចឃើញពិភពលោកដ៏ទូលំទូលាយ។ កាលពី១៤ឆ្នាំមុន យើងបានធ្វើមហាសន្និបាតម្ដងរួចហើយ។ ពេលនោះយើងប្រើប្រាស់អគាររដ្ឋាភិបាលដើម្បីរៀបចំមហាសន្និបាតនេះ។ ឆ្នាំនេះ ប្រទេសកម្ពុជា ពិសេសគណបក្សប្រ ជាជនកម្ពុជា មានឱកាសដើម្បីរៀបចំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាតែម្ដង។ អរគុណចំពោះថ្នាក់​ដឹកនាំបណ្ដាគណបក្សនយោបាយ ដែលជាមហាគ្រួសារ ICAPP ក៏ដូចជាដៃគូ ICAPP ដែលបានគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជារៀបចំមហាសន្និបាតលើកទី១២ លើកនេះ។ ខ្ញុំមានមោទនភាពចំពោះកិច្ចការដែលបានរៀបចំមហាសន្និបាត ដែលក្នុងចំនួន ១២លើក កម្ពុជាមានឱកាសធ្វើម្ចាស់ផ្ទះបាន…