លទ្ធផលនៃកិច្ចប្រជុំសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ (ដកស្រង់ពីហ្វេសប៊ុកសម្ដេចតេជោ)

នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេល ១២ ខែ ក្នុងការរកចំណុចកែលំអ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ហើយកិច្ចប្រជុំ ក៏បានផ្ដល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។ ក្នុងរយៈពេល ១២ ខែកន្លងទៅនេះ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានបំពេញការងាររបស់ខ្លួន និងបានធ្វើរបាយការណ៍ជូនសម្ដេចតេជោផងដែរ ហើយរយៈពេលកន្លងមកនេះ គឺសមាជិកបានបំពេញបេសកកម្មប្រមូលទិន្នន័យដល់មូលដ្ឋានផ្ទាល់គឺមានចំនួន ២៩៥ លើក ហើយបានដាក់ជូនសម្តេចតេជោចំនួន ២៥១ លើក…

សេចក្តីដកស្រង់ប្រសាសន៍ ដំណើរពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានមរតកតេជោ

ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនកម្មករ ទាំងកម្ពុជា និងចិន! ពហុកីឡដ្ឋានមរតកតេជោ ផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានមកតភ្ជាប់នូវកៅអីចុងក្រោយ ដែលវានឹងក្លាយទៅសំណង់អគារ នៃស្តាតដ៏ធំរបស់យើង។ នៅចំពោះមុខយើងនេះ វាគឺជាសមិទ្ធផលផ្លែផ្កា នៃសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ដែលជាផ្នែកមួយ នៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលបានចេញជារូបរាងនៅថ្ងៃនេះជាងពាក់កណ្តាលរួចទៅហើយ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះក្រុមសាងសង់ទាំងអស់ ទាំងអ្នកដឹកនាំ ក៏ដូចជា ចំពោះកម្មករ/ការិនីទាំងកម្ពុជា និងចិន ដែលបានខិតខំធ្វើការដោយផ្ទាល់នូវការដ្ឋាននេះ។​ អរគុណ និងកោតសរសើរ ចំពោះឯកឧត្តម ថោង ខុន ដែលបានមើលការខុសត្រូវ រួមសហការជាមួយភាគីចិន​ទៅលើការកសាងនេះ។ អរគុណ និងកោតសរសើរ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យនូវគម្រោងនេះ និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ពេលខាងមុខ។…