សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងបរិវេណ វត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ​សម្ដេចព្រះមហាសង្ឃរាជធិបតី សម្ដេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ​សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ​ សូមធ្វើគារវកិច្ចចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ និស្សិត សិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាដំបូង អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខចំពោះព្រះករុណាជាអង្គម្ចាស់​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ប្រគេនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ និងការនឹករលឹកពីព្រះអង្គ។ និងសូមប្រសិទ្ធពរជូនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន។ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយដែលបានវិលត្រឡប់មកវត្តព្រះឥន្ទសាមគ្គីធម៌ សាជាថ្មីម្ដងទៀត ដែលជាដំណាក់កាលទី៣ ក៏ប៉ុន្តែវាច្បាស់ណាស់ថា ជាទម្លាប់បើមានដំណាក់កាលទី៣ វាត្រូវចាប់ផ្ដើមចូលដំណាក់កាលទី៤។ (១) សមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ថ្ងៃ១៦តុលា២០១៦, ២៦មិថុនា២០១៨ និង ៣០ឧសភា២០២៣ ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកបន្តិចថា…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុថេរៈ សម្តេច​គ្រប់ព្រះអង្គជាទីសក្ការៈ,សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកសាស្រ្តាចារ្យក្មួយៗនិស្សិតទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុង​ឱកាសនេះ (១) សូមអ្នកនិពន្ធបទចំរៀង និពន្ធអោយបានត្រូវតាមទីកន្លែង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរូមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (ជាការផ្តួចផ្តើមគំនិតរបស់)សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី … សូមអ្នកនិពន្ធចម្រៀងធ្វើការកែតម្រូវនូវបទនិពន្ធ។ ចម្រៀងនេះជាចម្រៀងដែលទាក់ទិននឹងវត្តនៅសាកលវិទ្យាល័យព្រះសីហមុនី បែរជាអ្នកចម្រៀងទៅច្រៀងអបអរសាទរអំពី(ឈប់រកមើលបន្តិច)។ បើជ្រុលបាននិពន្ធហើយ និពន្ធឲ្យត្រូវទៅ។ កុំលឿនពេក។ មួយថ្ងៃគឺមិនដឹងថាចេញប៉ុន្មានបទទេ។ បើវាច្រើនពេកអញ្ចឹង និយាយតាមត្រង់ សូម្បីតែខ្ញុំព្រះករុណាខ្ញុំ ក៏អត់មានពេលស្តាប់ដែរ។ អ្នកនិពន្ធគាត់និពន្ធលឿនពេក។ និពន្ធគេស្តាប់បានតែមួយថ្ងៃ រួចផុតពីហ្នឹងទៅ។​ ការពិតជួនកាលបទខ្លះប្រហែលជាគេអត់បានស្តាប់ទេ។ សុំរកមើលបន្តិច។ សម្ពោធនៅព្រះសីហមុនីនេះទេ ប៉ុន្តែទៅជាចម្រៀងទៅច្រៀងនៅព្រះសីហនុឯនោះវិញ។ វាអញ្ចេះទៅទៀត។ admin channel telegram របស់ខ្ញុំព្រះករុណាខ្ញុំ ក៏យកទៅផ្សាយក្នុងហ្នឹងទៀត មិនបានពិនិត្យឲ្យដិតដល់ទេ។ គិតតែពីឃើញគឺចុចចូលទៅបណ្តោយ។ (២) អ្នកចម្រៀងមិនទាន់ស្លាប់ តែចម្រៀងស្លាប់បាត់ លោក ប៉ែន វិបុល ឥឡូវដូចជាអនុរដ្ឋលេខាធិការក្រសួងធម្មការ នៅក្នុងនេះដាក់បទអបអរសាទរពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ចម្រៀងនោះក៏ចាក់ផ្សាយទៅ។…