សុន្ទរកថា ក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា

ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា (Maithripala Sirisena) ប្រជានាធិបតី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី! ជាបឋម ខ្ញុំសូមសម្តែងសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នាពេលនេះ។ ក្នុង​​​​​​​​​​​​ឱកាសដ៏សែនមនោរម្យនេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រជានាធិបតី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា ដែលបានអមដំណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ វេទិកាថ្ងៃនេះ ផ្តល់ឱកាសឱ្យខ្ញុំចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្តានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី! កម្ពុជា និងសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ ១៩៥២ ប៉ុន្តែចំណងការទូតនេះត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ ១៩៧៥ តែយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា! ដោយសារតែការចូលឆ្នាំមិនទាន់ផុតរលត់ ហើយទើបនឹងឆ្លងផុតប៉ុន្មានថ្ងៃ ក៏មិនទាន់យឺតពេល ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមទទួលបាននូវសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការតភ្ជាប់ផ្លូវគោក និងផ្លូវដែក រវាងកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃនេះ ពិតជាមានការរីករាយ បន្ទាប់ពីដើមសប្ដាហ៍ ហើយក៏ជាការចាប់ផ្ដើមឆ្នាំថ្មី ដែលម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាបងប្អូននិស្សិតរបស់យើង ក៏ដូចជាសាស្ត្រាចារ្យបានដឹងហើយថា ម្សិលមិញនេះ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយ ពីការតភ្ជាប់ផ្លូវគោកផង និងផ្លូវដែកផង​ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នោះគឺយើងត្រូវធ្វើស្ពាន និងផ្លូវផ្សេង ដើម្បីមួយផ្នែកដោះស្រាយបញ្ហាទំនិញ មួយផ្នែកដោះស្រាយបញ្ហាទេសចរណ៍។ តែផ្លូវដែកដែលបានកាត់ផ្ដាច់ជាង ៤០…