សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី ២ «អាស៊ីតែមួយ ថាមពលចម្រុះ»

– ឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha), នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ – ព្រះចៅស៊ុលតង់, ឯកឧត្តម និងលោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួម – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាបឋម, ខ្ញុំសូមអនុញ្ញាតចាប់ផ្តើម ដោយថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញរូបខ្ញុំមកចូល​រួមក្នុង កិច្ច​ប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ី លើកទី ២ ដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏​សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ និងវាយតម្លៃយ៉ាងខ្ពស់ផងដែរ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលថៃ ដែលបាន​ផ្តល់​បដិសណ្ឋារកិច្ចយ៉ាង​កក់ក្តៅដល់គណៈប្រតិភូរបស់ខ្ញុំ។ កម្ពុជាយល់ឃើញថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ផ្លាស់ប្តូរទស្សនៈ និង​ បទ​​ពិសោ​ធន៍នានា ស្តីពីគោលនយោបាយនៃកិច្ចសហប្រតិបត្តិការ​ទូទាំង​តំបន់ឤស៊ី ។​ ការពង្រីកសមាជិក​ភាព​របស់​កិច្ចសន្ទនា​នៃកិច្ចសហប្រតិបត្តិការឤស៊ី ពី ១៨ ប្រទេស ក្នុងឆ្នាំ ២០០២ ដល់ ៣៤ ប្រទេស ក្នុងឆ្នាំ​នេះសបញ្ជាក់​ឱ្យ​ឃើញ នូវភាពជឿជាក់ និងភាពចូលរួមពាក់ព័ន្ធរបស់បណ្តាប្រទេសនានាលើពិភពលោក​ទៅ​លើកិច្ចសន្ទនានៃកិច្ចសហ​ប្រតិបត្តិការឤស៊ី។…