សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំ​ណេះសំណាលជាមួយសមាជិក/ជិកា ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ នៅសាលាខេត្តព្រះវិហារ

(១) ហត់នឿយ តែមិនមានអ្វីជាកង្វល់ហួសហេតុទេ ជាដំបូង ខ្ញុំសូមសំដែងនូវការអរគុណចំពោះការស្វាគមន៍របស់គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមប្រឹក្សា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ ក្នុងដំណើរមកកាន់(ទីនេះ)របស់ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលមកជាមួយខ្ញុំ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីពាំនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះមន្រ្តីរាជការ កងកម្លាំង និងប្រជាជនក្នុងខេត្តព្រះវិហារ។ ពីម្សិលមិញ យើងបានធ្វើការច្រើន ប៉ុន្តែនៅពេលដែលទទួលទានអាហារ មិនបានឃើញថា សម្ដេចក្រ ឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេច ម៉ែន សំអន, ឯកឧត្តម ជា សុផារ៉ា និងអ្នកដទៃទៀតថា អស់កម្លាំងនោះទេ។ ឯខ្លួនខ្ញុំក៏អាចនិយាយបានថា អាយុគ្រាន់តែជាតួលេខ។ យប់មិញ ខ្ញុំនៅរហូតដល់ម៉ោង ជាង ១២យប់ ប៉ុន្តែស្រាប់តែភ្ញាក់ពីសំរាកនៅម៉ោង៤ (ភ្លឺ) ហើយក៏សម្រាកទៅវិញមិនលក់។ សួរថា តើថ្ងៃនេះនិយាយបានប៉ុណ្ណា? សូមជម្រាបថា ខ្ញុំបានហ្វឹកហាត់តាំងពីអាយុ ១៣ឆ្នាំឯណោះ។ ដូច្នេះ វាមិនងាយទ្រុឌទ្រោមទេ។ ការហ្វឹកហាត់ពីអាយុ…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំ

(១) បន្ទាប់ពីចូលឆ្នាំ មិនឃើញសញ្ញាណានៃការរីករាលដាលឡើង​វិញនៃជំងឺកូវីដ-១៩ទេ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានវិលត្រឡប់មកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូរបស់យើង ដែលថ្ងៃនេះ មានចំនួនរហូតទៅដល់ ២ ៣៨៥ នាក់។ យើងអាក់ខានធ្វើពិធីនេះអស់រយៈពេល ៣ឆ្នាំ គឺឆ្នាំ២០២០-២០២១-២០២២ ដោយសារតែជំងឺកូវីដ-១៩។ អ្វីដែលយើងបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលផ្ដល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញដោយពេញលេញ។ ទោះ​​បីថា សារចុងក្រោយនេះ ដែលខ្ញុំបានបន្ធូរបន្ថយថែមទៀតនូវវិធានការសុខាភិបាលសម្រាប់ការគ្រប់គ្រងកូវីដ-១៩ តាមរយៈការមិនតម្រូវឱ្យពាក្យម៉ាស់នៅក្នុងការជួបជុំ និងការមិនធ្វើតេស្ដក្នុងពេលវេលានៃការជួបជុំ ប៉ុន្តែខ្ញុំនៅតែសង្កេតឃើញថា ប្រជាជនរបស់យើង រាប់ទាំងលោកគ្រូអ្នកគ្រូនៅទីនេះផងដែរ ក៏នៅតែប្រកាន់យកនូវវិធានការ(ពាក់ម៉ាស) ដែលខ្ញុំបាននិយាយថា “ប្រសិនបើមិនមានការជឿជាក់ខ្លួនឯងទេ គឺយើងអាចពាក់ម៉ាស់” ព្រោះយើងអាចនឹងទៅចម្លងអ្នកដទៃនៃជំងឺរបស់យើង ឬក៏យើងអាចបារម្ភអំពីការឆ្លងពីអ្នកដទៃមកយើង។ ខ្ញុំគិតថា យើងនៅតែបន្តការគ្រប់គ្រងបានល្អសម្រាប់កូវីដ-១៩ ហើយផ្ដល់ឱកាសឱ្យយើងមានការជួបជុំគ្នាបែបនេះ។ បន្ទាប់ពីចូលឆ្នាំរួចហើយ ក្នុងពេលដែលសប្បាយរីករាយ យើងមិនទាន់មានឃើញសញ្ញាណានៃការរីករាលដាលឡើង​វិញ នៃជំងឺកូវីដ-១៩ នោះទេ។ សាររំលែកទុក្ខចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា ខ្ញុំពិតជាមានការរីករាយ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ អវត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ…