សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំ​ណេះសំណាលជាមួយសមាជិក/ជិកា ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ នៅសាលាខេត្តព្រះវិហារ

(១) ហត់នឿយ តែមិនមានអ្វីជាកង្វល់ហួសហេតុទេ ជាដំបូង ខ្ញុំសូមសំដែងនូវការអរគុណចំពោះការស្វាគមន៍របស់គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមប្រឹក្សា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ ក្នុងដំណើរមកកាន់(ទីនេះ)របស់ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលមកជាមួយខ្ញុំ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីពាំនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះមន្រ្តីរាជការ កងកម្លាំង និងប្រជាជនក្នុងខេត្តព្រះវិហារ។ ពីម្សិលមិញ យើងបានធ្វើការច្រើន ប៉ុន្តែនៅពេលដែលទទួលទានអាហារ មិនបានឃើញថា សម្ដេចក្រ ឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេច ម៉ែន សំអន, ឯកឧត្តម ជា សុផារ៉ា និងអ្នកដទៃទៀតថា អស់កម្លាំងនោះទេ។ ឯខ្លួនខ្ញុំក៏អាចនិយាយបានថា អាយុគ្រាន់តែជាតួលេខ។ យប់មិញ ខ្ញុំនៅរហូតដល់ម៉ោង ជាង ១២យប់ ប៉ុន្តែស្រាប់តែភ្ញាក់ពីសំរាកនៅម៉ោង៤ (ភ្លឺ) ហើយក៏សម្រាកទៅវិញមិនលក់។ សួរថា តើថ្ងៃនេះនិយាយបានប៉ុណ្ណា? សូមជម្រាបថា ខ្ញុំបានហ្វឹកហាត់តាំងពីអាយុ ១៣ឆ្នាំឯណោះ។ ដូច្នេះ វាមិនងាយទ្រុឌទ្រោមទេ។ ការហ្វឹកហាត់ពីអាយុ…