សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី ៧

ឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម  (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនសាសនិកឥស្លាមជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ នាពេលនេះ ។ ខ្ញុំសូមស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជា ។ [ចាប់ផ្ដើមអត្ថាធិប្បាយបន្ថែម] ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះឯកឧត្តម យូ ស៊ុហ្វកាឡា អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន…

សារអបអរសាទរ និងជូនពរសាសនិកឥស្លាម ដែលបានបញ្ចប់ការស្រាយបួសរ៉ាម៉ាឌន និងស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី

ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ​ និងអារម្មណ៍ជ្រះថ្លា​ ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី​ នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣ កើត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា​ ឆ្នាំ២០២០។ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និងសេចក្ដីណែនាំទៅតាមវិធានការនានារបស់រាជរដ្ឋាភិបាល។ ខ្ញុំក៏សូមអំពាវនាវ​ឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល​ ក្នុងការការពារពីជំងឺកូវីដ-១៩នេះ​ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ​អស់​ ១២២ នាក់កន្លងមក ហើយទើបមាននាំចូល មកថ្មីពីរនាក់ក៏ដោយ…

សេចក្ដីដកស្រង់ប្រសាសន៍ ពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន

លោកឧកញ៉ា សុះ កាំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាម លោកជំទាវ អគ្គរដ្ឋទូត តំណាងអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការ OIC សម្តេច​ ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូន ថ្នាក់ដឹកនាំ និងសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ! ជាដំបូង អនុញ្ញាតឲ្យខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះបងប្អូន ថ្នាក់ដឹកនាំនៃសាសនិកគ្រប់ថ្នាក់ ក៏ដូចជាសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញមកពីគ្រប់​ទីកន្លែងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានចម្ងាយរាប់សិប រាប់រយគីឡូម៉ែត្រ មកកាន់ទីនេះ។ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះវត្តមានរបស់បងប្អូនថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ដែលធ្វើដំណើរ(មកពី) បើតាមខ្ញុំដឹងជាង ៣០ ប្រទេស ចូលរួមជាមួយយើង។ ស្វាគមន៍ចំពោះលោកជំទាវតំណាងឲ្យអគ្គលេខាធិ ការ OIC ដែលបានអញ្ជើញមកចូលរួម និងថ្លែងសុន្ទរកថាដ៏មានអត្ថន័យ។ ហើយស្វាគមន៍ចំពោះឯកឧត្តម អគ្គរាជទូត អគ្គរដ្ឋទូត និងលោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ។ ឆ្នាំនេះភរិយាមិនបានចូលរួម ឆ្នាំនេះ គឺជាឆ្នាំទី ៦ ដែលរាជរដ្ឋាភិបាលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការអញ្ជើញសាសនិកឥស្លាមកម្ពុជា ចូលរួមក្នុងពិធីស្រាយបួសរ៉ាម៉ាឌន។ បន្ទាប់ពីនេះ ខ្ញុំ ក៏ដូចជាសម្តេចក្រឡាហោម…