ប្រសាសន៍សំខាន់ៗ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ/ការិនី និយោជក មកពី ៩៣ រោងចក្រ

ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្រ្តី ៖ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួប សម្តេចតេជោ នៅព្រឹកនេះមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន ៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ ថ្ងៃ ពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។ គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករ និយោជិត កាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោ បានរំលឹកដល់ភាពខ្ទេចខ្ទាំ…