បាឋកថា របស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំពេញអង្គសភាអង្គរជាតិដើម្បីភាព អត់ឱន និងសន្តិភាព (IPTP) លើកទី១១

[ចាប់ផ្តើមសេចក្តីអធិប្បាយ១] ថ្ងៃនេះ ដែលខ្ញុំអង្គុយតុមួយម្នាក់ឯង ប្រហែលជាមិនហួសហេតុពេកទេ។ នេះក៏ជាការស្មើភាពដែរ ដោយ​ថាអ្នកទាំងអស់គ្នាអង្គុយស្តាប់ ឯខ្ញុំអ្នកនិយាយ។ បើសិនខ្ញុំទៅនិយាយនៅទីនោះ គឺប្រហែលជាវាត្រឹមត្រូវហើយ ក៏ប៉ុន្តែវាអយុត្តិធម៌បន្តិចសម្រាប់ខ្ញុំ ដោយសារតែខ្ញុំត្រូវនិយាយច្រើន។ គេតម្រូវឱ្យខ្ញុំត្រូវធ្វើបាឋកថាទាក់ទងនឹងបទពិសោធន៍របស់កម្ពុជា។ ដូច្នេះ សូមមានការយោគយល់ដែលខ្ញុំត្រូវអង្គុយនិយាយ ត្រឹមតែ ១ម៉ោង ឬលើស ១ម៉ោងបន្តិច អំពីបញ្ហាដែលមានមកស្ទើរតែកន្លះសតវត្សរ៍ ឬអាចនិយាយថាជាងកន្លះសតវត្សរ៍ផង។ អាចនឹង(មានពេលមិន)មិនគ្រប់គ្រាន់។ ប៉ុន្តែ សូមអធ្យាស្រ័យដោយសារតែបាឋកថាទាក់ទងនឹងបទពិសោធរបស់កម្ពុជាវាវែងបន្តិច បើឱ្យខ្ញុំធ្វើសុន្ទរកថាវាខ្លី។ អញ្ចឹងសូមអធ្យាស្រ័យ។ [ចប់សេចក្តីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធដឹកនាំផ្ទាល់របស់ខ្ញុំ ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កម្សត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំនៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ។ កាលពីដើមខែកញ្ញាកន្លងទៅនេះ ខ្ញុំបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពី…

សេចក្តីដកស្រង់សង្កថា សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់នៅ នៅទីតាំងទី ២ ស្រុកម៉ាឡៃ, បន្ទាយមានជ័យ

“ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ថ្ងៃនេះ យើងបានជួបជុំគ្នា។ បើទោះបីថា ​បងប្អូនបានជួបប្រទះនូវគ្រោះទឹកជំនន់ ហើយបង្កើតឱ្យមានស្ថាន​ភាពមិនសប្បាយចិត្ត ក៏ប៉ុន្តែការជួបជុំរបស់យើងថ្ងៃនេះ ក៏អាចនឹងបង្កើតនូវបរិយាកាសមួយសម្រាប់ការឈានទៅមុខបន្តទៀត។ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទន្ទឹងរង់ចាំខ្ញុំនៅទីនេះ ជា​មួយនឹងវត្តមានរបស់ខ្ញុំៗ ក៏សូមអភ័យទោសអំពីការយឺតយ៉ាវ ដោយសារតែអម្បាញ់មិញខ្ញុំត្រូវជាប់កម្មវិធីនៅស្រុកអូរជ្រៅ។ ប៉ុន្តែ ដោយសារតែស្រុកអូរជ្រៅ បានធ្វើពិធីតាំងពីម៉ោង ៦:៤០ អញ្ចឹងយើងមកទីនេះបានលឿនជាងការគ្រោងទុក។ យ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសនូវការយឺតដំណើរ ដោយសារយើងជាប់ឯណោះផង ហើយត្រូវមកឯណេះផង ការមកចែកអំណាយសង្គ្រោះនិងសួរសុខទុក្ខបងប្អូននៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ៣ ថ្ងៃ … អាចចាត់ទុកថា យឺតជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ តែការមកយឺត ប្រសើរជាងមិនបានមក។ ខ្ញុំសូមយកឱកាសនេះ ចូលរួមដំបូងសុំពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ ពីអង្គព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត។ ក្នុងពេលនេះដែរ ខ្ញុំក៏សូមសម្ដែងនូវមរណទុក្ខចំពោះអ្នកដែលបានបាត់បង់សមាជិកគ្រួសារ ដែលថ្ងៃនេះ ដូចជាមានមួយគ្រួសារមកទីនេះដែរ មានកូនអាយុ ២ ឆ្នាំ (បានបាត់បង់ជីវិត)។ ពិតជាកម្សត់សម្រាប់បញ្ហាដែលយើងបានជួបប្រទះ។ បើទោះបីស្លាប់ដោយវិធីណាក៏ដោយ យើងមានការសោកស្ដាយខ្លាំងណាស់។ ជំងឺ Covid-19 មិនទាន់មាននរណាម្នាក់ស្លាប់ទេ ក៏ប៉ុន្តែសម្រាប់ទឹកជំនន់នៅក្នុងប្រទេសរបស់យើងនេះ មានមនុស្សរហូតទៅដល់​ ៣៩ នាក់…

ការជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិត យុវជនខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅសាធារណរដ្ឋបារាំង

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនឹងបងប្អូនទាំងអស់ ដែលបានធ្វើដំណើរពីចម្ងាយក្តី និងនៅជិតនេះក្តី ដើម្បីមកជួបជុំសំណេះសំណាលនៅថ្ងៃអាទិត្យនេះ។