សេចក្ដីដកស្រង់ការអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះ សំណាល ជាមួយសិស្ស និស្សិត និងលោក/អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំនិងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ

(១) ជាប្រពៃណីខ្មែរ “អ្នកដែល(ចែកឋាន)ទៅមុនរួចផុតទុក្ខ ឯអ្នកនៅក្រោយ ត្រូវធ្វើបុណ្យបញ្ជូនកុសល” ជាដំបូង អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាហ្លួងម៉ែ ព្រះរាជមាតាជាតិខ្មែរ ចំពោះអស់លោកលោកស្រីជាសាស្រ្តាចារ្យ និងក្មួយៗនិស្សិត សិស្សានុសិស្សទាំង​អស់ នៅក្នុងមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលសម្ដេចជាស៊ីមកំចាយមារ។ ថ្ងៃនេះ យើងមានការរីករាយ ដោយម្យ៉ាងជាការជួបជុំមួយដ៏ធំដើម្បីប្រារព្ធពិធីរំលឹកទៅដល់គុណបំណាច់ និងធ្វើតាមពិធីប្រពៃណីព្រះពុទ្ធសាសនារបស់យើង ជូនចំពោះវិញ្ញាណក្ខន្ធសម្ដេច ជា ស៊ីម និងបងស្រី។ ជាទម្លាប់ ខ្ញុំតែងតែហៅគាត់ទាំងពីរថាជាបងប្រុសបងស្រី ដែល ១០ឆ្នាំ និង១៦ឆ្នាំ កន្លងផុតទៅពួកគាត់បានលាពួកយើង។ ប៉ុន្តែ ពួកយើងក៏មិនបានភ្លេចពីពួកគាត់នោះទេ។ មេដឹកនាំកំពូលៗ ទោះបីជាជាប់មមាញឹក ក៏យើងបានឆ្លៀតមក ដើម្បីមកធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះពួកគាត់។ ម្សិលមិញ ជាភ័ព្វសំណាង ដែលក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី បានរៀបចំកម្មវិធីឲ្យខ្ញុំជួបមុន(ជួបនាយករដ្ឋមន្រ្តី)នៅម៉ោង១០ ទើបម៉ោង ១២ថ្ងៃត្រង់ ខ្ញុំអាចចេញដំណើរមកបាន ហើយបន្តទៅដល់ច្រកទ្វារម៉ឺនជ័យ។ ឯនាយករដ្ឋមន្រ្តីជាប់ចរចា តែក៏បានមកទាន់ពេលព្រះសង្ឃទេសនាដែរ។ និយាយរួម មេដឹកនាំកំពូលទាំងអស់បានមកជួបជុំ។ ត្រង់នេះហើយ ដែលខ្ញុំតែងនិយាយលេងជាមួយសម្ដេចក្រឡាហោម ក៏ដូចជាមេដឹកនាំដទៃទៀតថា “មិនថាអ្នកណាទៅមុន ឬអ្នកណាទៅក្រោយទេ អ្នកដែលត្រូវទៅមុន ឧទាហរណ៍ ខ្ញុំទៅមុន សូមអ្នកទៅក្រោយធ្វើបុណ្យឲ្យខ្ញុំសិន…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធអគារថ្មីនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

អគារ អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរព សក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយនឹងសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវ អគារមួយ កម្ពស់ ៦ ជាន់ ដែលប្រសិទ្ធនាមថា អគារអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ សូមអរគុណ​ចំពោះ ការដាក់ឈ្មោះនេះ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបញ្ជាក់ថា នេះមិនមែនជាគោលបំណងពិតប្រាកដរបស់ខ្ញុំទេ។ ការ ដាក់(ឈ្មោះនេះ) គឺជាការដាក់ ក៏ប៉ុន្តែនៅពេលថ្ងៃក្រោយទៅ គេមិនត្រូវការ គេក៏វាយចោលទៅ។ អាហ្នឹងរឿង​របស់​គេ។ ប្រ​ទេសកម្ពុជាយើងឆ្លងកាត់ច្រើនណាស់ទៅហើយអំពីការដាក់ឈ្មោះ។ ជំនាន់ លន់ នល់…