សុន្ទរកថានិងការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនអតីត យុទ្ធជន ជាទីនឹករលឹក! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេច ឯកឧត្តម លោក ជំទាវ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកានៃអង្គមហាសន្និបាត សរុបជាង ៤៣០ នាក់ ដែលបានធ្វើដំណើរពីគ្រប់រាជធានីខេត្តដើម្បីចូលរួមក្នុងអង្គមហាសន្និបាត ដែលញ៉ាំងឱ្យពិធី ទាំងមូលមានភាពអធិកអធម ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ និង ជាការរំលឹកនឹកគុណដល់ អតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងរហូតដល់មានការបូជាអាយុ ជីវិតដើម្បីបុព្វហេតុនៃប្រទេសជាតិ និងប្រជាជន ព្រមទាំងសុខសន្តិភាព និងសន្តិសុខសម្រាប់ មាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នា ។ [សេចក្ដីអធិប្បាយទី ១] (១) ការអនុម័តលក្ខន្ដិកៈ ត្រូវតែធ្វើដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមរំលឹកអង្គមហាសន្និបាតថា ដើមឡើយ យើងគ្រោងធ្វើមហាសន្និបាតទូទាំងប្រទេសដែលមានសមាសភាពរហូតដល់ ៣៥០០នាក់ នៅទីស្នាក់កាលកណ្ដាលគណបក្សប្រជាជន។ ប៉ុន្ដែជាអកុសលសភាពការណ៍ព្រំដែនបានកើតឡើង។ ដូច្នេះ យើងក៏បានពន្យារពេលមកដល់ពេលនេះ។ កាលនោះ អគ្គលេខាធិការ និងអនុប្រធាន គន់…