សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រឹស្តសាសនា ដើម្បីពង្រឹងសុខដុមភាវូបនីយកម្មវិស័យគ្រឹស្តសាសនានៅកម្ពុជា

ការជួបជុំជាលើកទី​ ២/មិនមានបញ្ញើ ព្រោះគោរពច្បាប់បោះឆ្នោត ឯកឧត្តម លោកជំទាវ  អស់លោក លោកស្រី ថ្នាក់ដឹកនាំនៃគ្រឹស្តសាសនិកគ្រប់ជាន់ថ្នាក់ ដែលបាន​អញ្ជើញ​ចូល​​រួមនៅក្នុងឱកាសនេះ។ ​ថ្ងៃនេះ គឺជាការជួបជុំលើកទី ២ របស់យើង ដែលឆ្នាំទៅគឺជាការជួបជុំលើកទីមួយ ហើយឆ្នាំនេះ តាមការព្រមព្រៀងគ្នារវាងយើង គឺក្នុងមួយឆ្នាំ យើងត្រូវជួបគ្នាម្ដង។ ឆ្នាំក្រោយ យើងនឹងមានការ​ជួប​គ្នាទៀត។ សម្រាប់ឆ្នាំនេះ ក្រសួងធម្មការ និងសាសនា បានលើកសំណើយឺតពេលបន្ដិច នោះគឺនៅត្រង់ថា អោយខ្ញុំជ្រើសរើសថ្ងៃ ១៨ ១៩ និង ២៥ ប៉ុន្តែប្រហែលជាអស់លោក លោកស្រីបានដឹងហើយថា ថ្ងៃទី ១៧ ខ្ញុំនៅប្រទេសចិន និងពាក់កណ្ដាលយប់ហើយបានមកដល់ប្រទេសវិញ។ ថ្ងៃទី ១៨ ខ្ញុំទៅ​ខេត្តកំពង់ស្ពឺ។ ដូច្នេះ ដោយសារតែមានការស្នើសុំដាក់នៅថ្ងៃទី ១៨ ១៩ និង ២៥ ខ្ញុំក៏សម្រេចយកការជួបជុំនៅថ្ងៃទី ២៥ នេះ។ តែថ្ងៃទី ២៥ នេះ ក៏ជាថ្ងៃក្រោយពេលដែលយើងបើកយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះ ប្រសិនបើមាន​បញ្ហា​ការស្នើសុំ ឬក៏ពាក់ព័ន្ធជាមួយនឹងជំនួយអ្វីៗមួយ…

សេចក្តីដកស្រង់សង្កថា ក្នុង ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមឿងចារ្យលិខិតារាម

  ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញ​ចូល​រួម​ជាកិតិ្តយសនៅក្នុងឱកាសនេះ។ សូមគោរពលោកយាយ លោកតា លោកអ៊ំ មាមីង និងប​ងប្អូន​ជន​រួម​ជាតិទាំងអស់ ដែលបាន​អញ្ជើញចូលរួ​មនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្ដេចព្រះសង្ឃនាយក ជាមួយ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ជាពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បី​ធ្វើ​ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមឿងចារ្យលិខិតារាម នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ត​តាកែវ។ គឺជាមហាកិត្តិយសសម្រាប់ខ្ញុំព្រះករុណាខ្ញុំ ដែលព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជា​គណៈ​កម្មា​ធិការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ផ្ដល់កិត្តិយសអោយខ្ញុំព្រះករុណាខ្ញុំ បានមកបញ្ចុះ​ខណ្ឌសី​មា​ជាកិច្ចបង្ហើយបុណ្យនៅថ្ងៃនេះ។ មិនអូសបន្លាយពេលយូរ ដោយសារត្រូវបន្តទៅកន្លែងមួយទៀត ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានជួបជុំដើម្បីសួរសុខទុក្ខ ព្រមគ្នាជាមួយពិធីបុណ្យនេះ នៅ​ក្នុងឱកាសដ៏សមស្រប ហើយដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញដោយ​រថ​យន្ត បានឆ្លងកាត់ផ្លូវ(ចម្ងាយ) ៧៧ គីឡូម៉ែត្រហើយ ក៏ប៉ុន្តែតាមគម្រោង…