សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងបរិវេណ វត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ​សម្ដេចព្រះមហាសង្ឃរាជធិបតី សម្ដេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ​សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ​ សូមធ្វើគារវកិច្ចចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ និស្សិត សិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាដំបូង អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខចំពោះព្រះករុណាជាអង្គម្ចាស់​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ប្រគេនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ និងការនឹករលឹកពីព្រះអង្គ។ និងសូមប្រសិទ្ធពរជូនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន។ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយដែលបានវិលត្រឡប់មកវត្តព្រះឥន្ទសាមគ្គីធម៌ សាជាថ្មីម្ដងទៀត ដែលជាដំណាក់កាលទី៣ ក៏ប៉ុន្តែវាច្បាស់ណាស់ថា ជាទម្លាប់បើមានដំណាក់កាលទី៣ វាត្រូវចាប់ផ្ដើមចូលដំណាក់កាលទី៤។ (១) សមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ថ្ងៃ១៦តុលា២០១៦, ២៦មិថុនា២០១៨ និង ៣០ឧសភា២០២៣ ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកបន្តិចថា…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២ គីឡូវម៉ែត្រ

ឯកឧត្ដម Wang Wentian អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជាសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! (១) យុទ្ធនាការ ៣ សប្តាហ៍ មិនបានចេញរកសន្លឹកឆ្នោត ថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជាង៥២គីឡូម៉ែត្រ ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន និងការចូលរួមបដិភាគដ៏ច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសូមយកឱកាសនេះសុំការអធ្យាស្រ័យ ដោយកាលពីមុននេះគឺនៅទីនេះឯង ដែលខ្ញុំបានប្រកាសយកថ្ងៃទី៣០ ខែមិថុនា ធ្វើជាថ្ងៃសម្ពោធ។ ប៉ុន្តែដោយកិច្ចការមមាញឹក យើងបានលើកពេលវេលាសិន ហើយការលើកពេលនោះគឺដើម្បីបញ្ចៀសនូវការទាក់ទិនទៅ​នឹងយុទ្ធនាការនៃការបោះឆ្នោតដែលខ្ញុំមិនអាចចេញ(មកធ្វើពិធីនានាជាសា​ធារណ)។ ធម្មតាការចេញ(មកធ្វើពិធី) យើងតែងមានចែកសៀវភៅ ចែកអ្វីៗជាមួយកូនសិស្សអីអញ្ចឹងៗ។ បើយើងចែក ពេលនោះវាបង្កើតឡើងនូវ(ការខុសនឹងច្បាប់បោះឆ្នោតថា)ទិញសន្លឹកឆ្នោត។ អញ្ចឹងទេ រយៈពេលយុទ្ធនាការនៃការបោះឆ្នោត ៣ សប្ដាហ៍ គឺជាថ្ងៃសម្រាករបស់ខ្ញុំទៅវិញ។ រវល់គឺរវល់ ប៉ុន្តែយើងមិនបានចេញទៅ​ណាដើម្បីស្វះស្វែងរកសន្លឹកឆ្នោតទេ ទុកឲ្យថ្នាក់ក្រោមស្វះស្វែងរកទៅវិញ។ (២) បើប្រទេសជាតិគ្មានការលូតលាស់ គ្មានការចាំ​បាច់​ធ្វើក្រវាត់ក្រុងទី១ ទី២ និងទី៣ យ៉ាងណាក៏ដោយ មកយឺតប្រសើរជាងមិនបានមក។ ថ្ងៃនេះ ខ្ញុំរួមជាមួយឯកឧត្ដម Wang Wentian អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវមួយខ្សែដ៏មានសារសំខាន់នេះ។ ឯកឧត្ដម…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួន ០២ ដោយប្រសិទ្ធនាមថា (១) ស្ពានអាកាសព្រះមុន្នីវង្ស និង (២) ស្ពានអាកាសសម្តេចចៅហ្វាវាំង គង់ សំអុល

(១) ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល, ផ្លូវថ្នល់មិនទាន់សមស្របនឹងមធ្យោបាយធ្វើដំណើរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ឥឡូវនេះ ធាតុអាកាសកំពុងតែប្រែប្រួល … ភ្លៀងឬអត់? ប្រហែលជាចាញ់សម្រស់អ្នកនៅទីនេះ។ ក្នុងហ្នឹងក៏មាន idol ៤ នាក់ ដែលទើបនឹងជាប់ (Cambodian Idol) កាលពីថ្ងៃអាទិត្យ។ មកច្រើននៅទីនេះដែរ។ សូមស្វាគមន៍ផងដែរ idol ទាំង ៤ នាក់។ ថ្ងៃនេះ យើងបើកការដ្ឋាន ដើម្បីសាងសង់នូវស្ពានអាកាស (ចំនួន) ២ បន្ថែមទៀត ដែលឯកឧត្តម ឃួង ស្រេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ ដោយសារតែស្ពាននេះមានឈ្មោះវែងពេក ខ្ញុំចង់ស្នើថា ស្ពានទី(១) ដែលយើងសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ យើងគួរហៅកាត់ថា “ស្ពានអាកាសព្រះមុនី្នវង្ស” ដើម្បីកុំឱ្យពិ​បាកហៅពេក​ ព្រោះជាប់គ្នាច្រើនណាស់ មានផ្លូវសម្ដេចហ៊ុនសែនផង ផ្លូវកងយុទ្ធពលខេមរភូមិន្ទផង។ អញ្ចឹងទេយើងហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស” អាហ្នឹងស្ពានទី(១)។ ស្ពានទី(២) ដោយសារតែវាជាប់ផ្លូវសហព័ន្ធរុស្ស៊ីផង…