សារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈបងប្អូន ជនរួមជាតិ ជាទីគោរពស្រឡាញ់! (១) អ្នកលេងហ្វេសប៊ុក ត្រូវបញ្ឈប់ការបង្ហោះខ្លឹមសារក្លែងក្លាយ បើមិនចង់មានបញ្ហាផ្លូវច្បាប់ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ លើករណីមួយចំនួន ទាក់ទិនជាមួយនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ។ ជាដំបូង ខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់ថា ដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនៅទីនេះ វាខុសពីការបង្ហោះហ្វេសប៊ុកក្លែងក្លាយ ដែលយករូបខ្ញុំព្រះករុណាខ្ញុំ ដាក់ឈ្មោះ អរគុណសន្តិភាព ដែលផ្សព្វផ្សាយថា ខ្ញុំព្រះករុណាខ្ញុំគ្រេចឆ្អឹងស្មា ហើយត្រូវព្យា​បាលនៅឯសិង្ហបុរី ដែលនោះគឺជាអត្ថបទដែលខ្ញុំព្រះករុណាខ្ញុំបានបង្ហោះកាលពីឆ្នាំ២០១៩។ សូមអំពាវនាវអ្នកលេងហ្វេសប៊ុក បញ្ឈប់ជាបន្ទាន់ ប្រសិនបើមិនចង់មានបញ្ហាខាងផ្លូវច្បាប់។ អ្នកមិនអាចយកខ្ញុំទៅធ្វើជា profile Facebook ឬ TikTok ​ឬអ្វីមួយបានទេ ..។ ខ្ញុំមានគណនីសុទ្ធៗ តែមួយគត់(លើបណ្តាញសង្គមដូចជា) Facebook, TikTok, ​Instagram, X, YouTube។ ខ្ញុំមិនមាន២ឬ៣ទេ។ ដូច្នេះ ត្រូវតែស្រាវជ្រាវបង្ក្រាបរឿងនេះឱ្យបាន។ (សកម្មភាពបែបនេះមាន)ច្រើនឆ្នាំហើយ និយាយគ្នាស្ដាប់មិនបាន។ កុំប្រើប្រាស់ជាសំណេររបស់ ហ៊ុន សែន ទៅបោកប្រាស់ប្រជាជនដើម្បីយកពិន្ទុ។ (២) អ្នកញុះញង់និងបំភ្លៃថាមេដឹកនាំកម្ពុជាកាត់ដី ៤ខេត្តឱ្យវៀតណាម ត្រូវប្រឈមមុខជាមួយច្បាប់ ថ្ងៃនេះ…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា”

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចាប់ផ្ដើមមុនគេ បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ ដើម្បីមកចែកជូនសញ្ញាបត្រ សម្រាប់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ចំនួន ១ ១៨៣ នាក់។ អម្បាញ់មិញ យើងបានស្ដាប់នូវរបាយការណ៍របស់ ឯកឧត្តម លី ឆេង សាកលវិទ្យាធិការ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលទាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងនៅទីនេះ។ កោតសរសើរ ចំពោះសាកលវិទ្យាល័យ ខិតខំរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅគ្រប់កម្រិត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដែលបានខិតខំរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ ក្រៅពីថ្នាក់ឧត្តមសិក្សា សាលាប៊ែលធីអន្តរជាតិ ក៏បានចូលរួមបណ្ដុះបណ្ដាលតាំងពីថ្នាក់ចំណេះទូទៅ ដែលនេះគឺជាផ្នែកសំខាន់មួយ នៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ កម្ពុជាក្លាយទៅជាប្រទេសសេរីភាវូបនីយកម្មលើវិស័យអប់រំ តាំងពីទសវត្សរ៍ ៩០ មកម្ល៉េះ សូមអបអរសាទរផងដែរ ជាមួយនឹងជ័យលាភី នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ដ៏ច្រើន។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែពិនិត្យឡើងវិញពីក្របខណ្ឌ…