ប្រាក់ខែ គ្រូបង្រៀន មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់ នឹងត្រូវដំឡើងម្ដងទៀតនៅខែមេសា មុនចូលឆ្នាំថ្មីខ្មែរ!

FN ៖ ប្រាក់បៀវត្សប្រចាំខែសម្រាប់ គ្រូបង្រៀន មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងម្ដងទៀត នៅខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ពោលគឺមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឈានចូលមកដល់។ ប្រាក់ខែសម្រាប់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបានដំឡើងម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៧ ដូច្នេះ​ក្នុង​មួយឆ្នាំៗមន្រ្ដីរាជការ កម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងប្រាក់ខែពីរដង។ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី​១០ ខែមីនា ឆ្នាំ២០១៧ថា ដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះការដំឡើងប្រាក់បៀវត្សជូនពួកគាត់ ដោយមួយឆ្នាំ ត្រូវដំឡើងពីរដង ដោយម្ដងនៅខែមករាដើមឆ្នាំ និងម្ដងទៀតនៅមុន​បុណ្យចូលឆ្នាំខ្មែរ។ អ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០១៧ ការដំឡើងប្រាក់បៀវត្ស គឺជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ដែលមានអត្រា ១២ភាគរយជារៀងរាល់ឆ្នាំ។ ចំណែកឯការដំឡើងប្រាក់បៀវត្ស នៅមុនចូលឆ្នាំខ្មែរ គឺជាការដំឡើងប្រាក់បំណាច់មុខងារ​​​របស់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ។ លោកបញ្ជាក់ទៀតថា សម្រាប់ការដំឡើងប្រាក់បំណាច់មុខងារ ឆ្នាំ២០១៧នេះ…

កាកបាទក្រហមកម្ពុជា អំពាវនាវឲ្យពលរដ្ឋមានបញ្ហាឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់ផ្សេងៗ មកទទួលការវះកាត់ដោយ ឥតគិតថ្លៃនៅពេទ្យរុស្ស៉ី

FN ៖ កាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានបញ្ហា ឆែបមាត់ ឆែបក្រអូម មាត់ធ្មេញ និងពិការ​មុខមាត់ផ្សេងៗ សូមមកទទួលការវះកាត់ ដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែមេសា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត (ពេទ្យរុស្ស៉ី)។ លិខិតរបស់កាកបាទក្រហម បានឲ្យដឹងថា កម្មវិធីវះកាត់នេះ រៀបចំឡើងដោយ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយ​មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត៕

ក្រសួងសុខាភិបាល ពង្រឹងវិធានការពារពុលអាហារ ដល់មន្ដ្រីត្រួតពិនិត្យចំណីអាហារថ្នាក់ជាតិ និងក្រោមជាតិ ម្ចាស់អាហារដ្ឋាន និងប្រជាពលរដ្ឋ

FN ​៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាល បានបើកសិក្ខាសាលាស្តីពី ប្រព័ន្ធឆ្លើយតប និងតាមដាននៃកាពុលចំណីអាហារ ដែលរៀបចំឡើងដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដើម្បីបណ្ដុះបណ្ដាលដល់មន្ដ្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ និងក្រោមជាតិ បណ្ដុះបណ្ដាលប្រតិបត្ដករ ធុរៈកិច្ចចំណីអាហារ ម្ចាស់អ្នកគ្រប់គ្រង និងអ្នករៀបចំ និងផលិតចំណីអាហារ ឲ្យសហការជាមួយមន្ទីរសុខាភិបាល រាជធានី-ខេត្ដ។ វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីចុះវាយតម្លៃ ផ្ដល់វិញ្ញាបនបត្រ បញ្ជាក់អនាម័យ និងវិញ្ញាបនបត្រ បញ្ជាក់គោលការណ៍​អនុវត្ដ​អនាម័យដល់ភោជនីដ្ឋាន អាហារដ្ឋាន ជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្ដមូយចំនួន ចេញវិញ្ញាបនបត្របញ្ជាក់អនាម័យ លើផលិតចំណីអាហារ គ្រប់គ្រងការផ្សព្វផ្សាយ ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងរៀបចំចងក្រង និងបោះពុម្ព ខិតបណ្ណ ផ្ទាំងរូបភាព សៀវភៅ គោលការណ៍អនាម័យ និងឯកសារផ្សេងៗស្ដីពីអនាម័យ និងសុវត្ថិភាព ចំណីអាហារ ។ លោកវេជ្ជបណ្ឌិត ភូលាង អគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ វិស័យចំណីអាហារទាំងក្នុង និងក្រៅប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលត្រូវគិតនោះថាតើ ចំណីអាហារបែបណា…