​រដ្ឋមន្រ្តីទេសចរណ៍ ព្រមានដកអាជ្ញាបណ្ណនិងពិន័យលើម្ចាស់អាជីវកម្មណា ដែលមិនបិទថ្លៃទំនិញ និងសេវា នាឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានព្រមានយ៉ាងជាក់ច្បាស់ថា ក្រសួងនឹងដកអាជ្ញាបណ្ណអាជីវកម្ម និងធ្វើការផាកពិន័យ លើម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ភោជនីយដ្ឋានណា ដែលមិនព្រមបិទតារាងថ្លៃសេវារបស់ខ្លួនតាមស្ដង់ដារ និងលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ។ ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីទទួលបានអនុសាសន៍ផ្សេងៗ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឲ្យកាន់តែប្រព្រឹត្តទៅមានភាពល្អប្រសើរ ប្លែក និងពិសេសជាងមុន នៅទីស្ដីការក្រសួងទេសចរណ៍នោះ លោកបណ្ឌិត ថោង ខុន បានថ្លែងការណ៍កោតសរសើរចំពោះ ស.ស.យ.ក ដែលបានដឹកនាំ និងរៀបចំព្រិត្តិការណ៍អង្គរសង្ក្រានប្រកបដោយជោគជ័យ៤លើករួចមកហើយ នៅតំបន់ប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់យើង។ ក្រៅពីការចូលរួមទ្រទ្រង់ដូចជា ការផ្សព្វផ្សាយសកម្មភាពកីឡា ការជំរុញចលនាយុវជននិងទីក្រុងស្អាត ។ល។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការពង្រឺងការគ្រប់គ្រង និងអភិវឌ្ឍន៍ទីក្រុងសៀមរាបអង្គរ ដែលជាទីក្រុងបេតិកភណ្ឌមួយ និងជាទីក្រុងទេសចរណ៍ដ៏ធំរបស់ប្រទេសជាតិ ហើយដែល ជាច្រកចូលសំខាន់ទៅកាន់តំបន់អង្គរ ក៏ចាំបាច់ត្រូវរួមគ្នាធ្វើឲ្យមានសន្តិសុខ អនាម័យ…

លោក ជា ចាន់តូ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា ក្នុងវត្តធម្មនាថ នាងស្រុកសន្ទុក ខេត្តកំពង់ធំ

FN ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយ ស្រុកសន្ទុក ខេត្តកំពង់ធំ និង លោកស្រី ខៀវ ស៊ីណា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានចូលរួមជាអធិបតី ក្នុងការបើកសម្ភោធ ឲ្យប្រើ​ប្រាស់ នៅសមិទ្ធផលជាច្រើន ក្នុងវត្តធម្មនាថ ស្ថិតនៅក្នុងឃុំសង់ឃ្លាំង ស្រុកសន្ទុក ខេត្តកំពង់​ធំ រួមមាន ឧបដ្ឋានសាលា១ខ្នង, មហាកុដិ១ខ្នង និងផ្លូវបេតុង១ខ្សែ។ លោក យស បញ្ញារិទ្ធ អភិបាលស្រុកសន្ទុក បានឲ្យដឹងថា សមិទ្ធផលវិស័យពុទ្ធសាសនា ក្នុងវត្តធម្មនាថ​ ដែលបានដាក់ឲ្យ​សម្ភោធ ប្រើប្រាស់នៅថ្ងៃនេះ រួមមាន ឧបដ្ឋានសាលា១ខ្នង, មហាកុដិ១ខ្នង និងផ្លូវបេតុង១ខ្សែ ដែលចំណាយអស់ថវិកាសរុប ចំនួន១៥៨លាន ៥សែន៤ពាន់រៀល និងប្រាក់ដុល្លាចំនួន ៦៥,៧៩៧ដុល្លារអាមេរិក ដែលបានមកពីការចូលរួម ពីសំណាក់លោក ជា ចាន់តូ និងលោកស្រី ព្រមទាំងមន្ដ្រីរាជការធនាគារជាតិនៃកម្ពុជាទាំងអស់។ លោកថ្លែងបន្ដទៀតថា គិតមកដល់ពេលនេះ…

លោក ម៉ក់ ពេជ្ជរិទ្ធ ជំរុញឲ្យមន្រ្តី គណបក្សប្រជាជនកម្ពុជាទាំងអស់ ធ្វើល្អចំពោះប្រជាពលរដ្ឋ កុំឲ្យគាត់ខឹង​រហូតដើរចេញពីបក្ស

FN ៖ អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំគរគី និងឃុំភូមិធំ លោក ម៉ក់ ពេជ្ជរិទ្ធ បានជំរុញ និងសុំឲ្យមន្រ្តីរបស់គណបក្សប្រជាជនទាំងអស់ បានទង្វើល្អចំពោះប្រជាពលរដ្ឋ ចៀសវាងកុំឲ្យពួកគាត់មិនសប្បាយចិត្ត រហូតសម្រេចចិត្តដើរចេញពីគណបក្សនោះទេ។ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៤០០គ្រួសារ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ នៅភូមិទួលក្រប៉ៅ ឃុំគគីរ ស្រុកកៀនស្វាយ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា មន្រ្តីខ្លះនៅក្នុងគណបក្សប្រជាជន កម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត។ ពួកគាត់ពឹងឲ្យជួយធ្វើនេះ ធ្វើនោះ បែរជាអាជ្ញាធរមូលដ្ឋាន មិនទទួលខុសត្រូវចំពោះ បញ្ហាដែលពួកគាត់ពឹង ជាហេតុនាំឲ្យប្រជាពលរដ្ឋទាំងនោះ បានដើរចេញ និងលែងគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ដូច្នេះថា «…ប្រជាពលរដ្ឋ គាត់ដឹងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកមានគុណ តែបុគ្គលមួយចំនួនទេដែលដើរចោល ប្រជាពលរដ្ឋ តែប្រជាពលរដ្ឋ អត់ដែលដើរចោលគណបក្សប្រជាជនទេ។ បុគ្គលមួយចំនួនដើរចេញពីប្រជាពលរដ្ឋ ធ្វើបាបប្រជាពលរដ្ឋ ធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋខ្វល់ខ្វាយ នេះដែលយើងត្រូវគិត យើងអត់និយាយភាសា នយោបាយច្រើនទេ…